បរទេស ៖ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានទម្លាក់ចេញពីតំណែង ជានាយករដ្ឋមន្ត្រី ក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ ហើយឥឡូវនេះកំពុងរស់ នៅនិរទេសខ្លួននោះ ថ្មីៗនេះបានបង្ហាញ ពីបំណងចង់ត្រឡប់ទៅប្រទេសថៃវិញ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលជជែក តាមអ៊ីនធឺណិត ដែលរៀបចំដោយក្រុម Care នៅលើកម្មវិធី សង្គមឈ្មោះ Clubhouse កាលពីសប្តាហ៍មុន បុរសវ័យ 72 ឆ្នាំរូបនេះបានពិភាក្សាម្តងទៀត អំពីការបញ្ចប់ការបណ្តេញ ចេញដោយបង្ខំ ហើយត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញជា “អំណោយសម្រាប់ជនជាតិថៃ” ។
ទោះជាយ៉ាងណាក៏ដោយ លោកថាក់ស៊ីន ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន 12 ឆ្នាំពីបទពុករលួយ និងការកាត់ទោសពីបទបំពានអំណាចដែលកើតចេញពីអាណត្តិពីររបស់គាត់ជានាយករដ្ឋមន្ត្រី ដែលជំរុញឱ្យមានការរំពឹងទុកថា លោក ថាក់ស៊ីន ដែលគេស្គាល់ថាជា Tony Woodsome នៅលើn Clubhouse មានគោលបំណងធានាការលើកលែងទោសជាសំបុត្រចូលផ្ទះ។
យោងតាមលោក Phetchawat Wattanapongsirikul សមាជិកសភាបញ្ជីឈ្មោះ គណបក្ស Puea Chat ក្រុមអ្នកច្បាប់ របស់គណបក្សកំពុង សិក្សាផ្លូវពីរដែលអាច ឱ្យលោក ថាក់ស៊ីន ត្រឡប់ទៅផ្ទះវិញ នោះ គឺ ការជំនុំជម្រះឡើងវិញ នូវសំណុំរឿងប្រឆាំងនឹង លោកក្រោមច្បាប់ស្តីពីសំណុំរឿង ព្រហ្មទណ្ឌឆ្នាំ 1983 និងការបញ្ជូនសេចក្តីព្រាងច្បាប់គាំទ្រជាសាធារណៈ ដើម្បីធានាការលើកលែងទោស ដល់អតីតនាយករដ្ឋមន្ត្រី។
លោក Nipit Intarasomba អតីតអនុប្រធាន នៃគណបក្សប្រជាធិបតេយ្យ បាននិយាយថា ការជំនុំជម្រះឡើងវិញអាចត្រូវបានផ្តល់ប្រសិនបើភស្តុតាង និងអង្គហេតុថ្មីៗលេចចេញ ដែលមិនទំនង ឬថាក់ស៊ីន និងទីប្រឹក្សាច្បាប់ របស់គាត់នឹងបានប្រើផ្លូវនេះរួចហើយ៕
ប្រែសម្រួលៈ ណៃ តុលា