សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់ អត្តសញ្ញាណមួយគ្រាប់ ចូលទៅក្នុងដែនទឹក ភាគខាងកើត។
ប្រភពពី JCS បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា គ្រាប់មីស៊ីលនេះត្រូវបានបាញ់ចូល ទៅក្នុងសមុទ្រខាងកើត ដោយមិនមានការនិយាយ លម្អិតបន្ថែមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានកត់សម្គាល់ ការសាកល្បងមីស៊ីលលើកទីពីរ របស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២២។ កូរ៉េខាងជើង បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបានបាញ់សាកល្បង ដោយជោគជ័យនូវមីស៊ីល ល្បឿនលឿនជាងសម្លេង កាលពីថ្ងៃទី៥ ខែមករា ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
