Covid-19

​បទវិភាគ៖​ នៅឆ្នាំ​២០២២ សាមគី្គគ្នា​ជា​ធ្លុង​មួយ ទើបអាច​យក​ឈ្នះលើ​ ការ​រីករាល​ដាល​នៃជំងឺកូវីដ១៩

ខណៈពេល​ឆ្នាំ​២០២២ បាន​ចូល​មក​ដល់​ ប្រជាជន​ជា​ច្រើន​បាន​ចាត់​ទុក​ ការ​យក​ឈ្នះលើ​ការ​រីករាលដាល​ នៃជំងឺកូវីដ​១៩ ជាបំណងប្រាថ្នា​ក្នុង​ឆ្នាំ​ថ្មី ។ លោក Tedros អគ្គនាយក​នៃ​ អង្គការ​សុខភាព​ពិភពលោក​ ក៏​បាន​ចេញផ្សាយ​សារលិខិត​ ជូនពរឆ្នាំ​ថ្មី​ឆ្នាំ​សកល​ដែរថា បើ​សិន​ជា​បណ្តា​ប្រទេស​នានា​ ធ្វើ​កិច្ច​ខិតខំប្រឹង​ប្រែង​ជា​មួយ​គ្នា​ទប់ស្កាត់ការ​រីក​រាល​ដាល​នៃជំងឺកូវីដ​១៩ នោះមនុស្សជាតិ​យើង​ នឹង​យក​ឈ្នះ​លើ​ជំងឺកូវីដ​១៩​ នៅឆ្នាំ​២០២២ ។

ប៉ុន្តែ ខណៈពេល​ឆ្នាំ​២០២២ ​បាន​មកដល់​ វីរុស​បម្លែង​ថ្មីដែល​តានៅមិន​ទាន់ ​កាត់ផ្តាច់​នៅឡើយ ជាង​នេះទៅទៀត វីរុស​បម្លែង​ថ្មី​អូមីក្រុង​ ក៏​បាន​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​យ៉ាង​ឆាប់រហ័ស​ផង​ដែរ បណ្តាលឱ្យ​ប្រព័ន្ធ​សុខាភិបាល ​នៃ​ប្រទេស​ជាច្រើន​ជិត​នឹង​ដួលរលំ ។ ឆ្នាំ​២០២២ ជា​ឆ្នាំ​គន្លឹះ​សម្រាប់​មនុស្សជាតិ​យើង ដើម្បី​យក​ឈ្នះលើ​ជំងឺកូវីដ​១៩ រីឯ​ចំណុច​គន្លឹះ​ក្នុ​ងការ​ យក​ឈ្នះលើ​ជំងឺកូវីដ១៩ គឺ​បណ្តា​ប្រទេស​នានា​ចាំបាច់​ត្រូវ​សាមគ្គីគ្នា រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃវីរុស​ រួម​គ្នា​ចាត់​វិធានការ​បង្ការ​ និង​គ្រប់គ្រង​ប្រកប​ដោយ​មាន​ប្រសិទ្ធភាព មិនត្រូ​វគិត​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ ។

គួរធ្វើ​ការងារ​បង្ការ​ និង​គ្រប់គ្រង​ដ៏មាន​ប្រសិទ្ធភាព​ផង និង​គួរកាត់បន្ថយ​ផល​ប៉ះពាល់ ទៅលើ​សេដ្ឋកិច្ច​និង​សង្គម​ដែល​បណ្តាលមក​ពី​ជំងឺកូវីដ​១៩ ឱ្យនៅត្រឹមកម្រិត​អប្បបរមាផង រដ្ឋាភិបាល​បណ្តា​ប្រទេស​នានា​ បាន​និង​កំពុងខិតខំប្រឹងប្រែង​ ស្វែង​រក​តុល្យភាពបែប​នេះ ។

ទីមួយ សហគមន៍​អន្តរជាតិ​ត្រូវ ​លើកកម្ពស់​អត្រា​ចាក់វ៉ាក់សាំង​ សម្រេចបាន​នូវ​ការ​ចាក់វ៉ាក់សាំង ឱ្យ​​​អស់​ពីសមត្ថភាព ដើម្បី​បង្កើត​របាំង​ដ៏មាន​ប្រសិទ្ធភាព សម្រាប់ភាពស៊ាំ​រោគ​ជា​សមូហភាព ។ នៅឆ្នាំ​២០២១ អង្គការ​សុខភាពពិភពលោក​ ធ្លាប់​តម្រូវ​ឱ្យ​បណ្តាប្រទេស​នានា​ គួរតែ​ធានា​សម្រេច​បាន​នូវ​ អត្រា​ប្រជាជន​​ចាក់​វ៉ាក់សាំង​ដល់​​ ៤០​ភាគរយ​មុន​ដាច់ឆ្នាំ​២០២១ ប៉ុន្តែ​ឆ្នាំ​២០២១ ​បាន​កន្លង​ផុត​ទៅហើយ នៅតែ​មានរដ្ឋ​សមាជិក​ចំនួន​៩២​ ក្នុង​រដ្ឋសមាជិក​អង្គកាសុខភាពពិភពលោក​ចំនួន​១៩៤ មិន​ទាន់​ឈាន​ដល់​គោលដៅ​នេះ​នៅឡើយទេ ។

ដូច្នេះ អង្គការ​សុខភាពពិភពលោក បាន​អំពាវនាវ​ប្រទេស​មាន​ និង​ពាណិជ្ជករ​ផលិត​ឱ្យ​រួម​គ្នា​ ធ្វើ​ការ​ខិត​ខំប្រឹង​ប្រែង ដើម្បី​សម្រេច​បាន​នូវ​អត្រា​ ៧០ភាគរយ​មុន​ខែ​កក្កដា​ឆ្នាំ​២០២២ ។ដើម្បីសម្រេចបាននូវ​គោលដៅនេះ បណ្តា​ប្រទេស​នានា​ចាំ​បាច់​ ត្រូវ​ប្រឆាំង​យ៉ាង​ដាច់ខាត​នូវ “​វ៉ាក់សាំង​ជាតិ​និយម” និង​លើកទឹក​ចិត្ត​ការ​ចែក​ចាយ​វ៉ាក់សាំង​ដោយ​សមភាព ត្រឹមត្រូវ​និងមាន​តុល្យភាព ​។ ជំងឺកូវីដ១៩ ​បាន​រីក​រាល​ដាលជាសកល ដោយមិនបែងចែកជាតិសាសន៍ឡើយ នេះបានបញ្ជាក់ពីការរួមវាសនា តែមួយរបស់មនុស្សជាតិ។ ការសម្រេចបាននូវការចែកចាយ វ៉ាក់សាំងដោយស្មើភាពគ្នា គីជាផលប្រយោជន៍រួម របស់ប្រទេសនីមួយៗ និងមនុស្សជាតិទាំងអស់។

ផ្ទាំងពាណិជ្ជកម្ម

ទីពីរ បណ្តា​ប្រទេសនានា​គួរតែ​ កំណត់​និង​អនុវត្ត​យន្តការ ​និង​ប្រព័ន្ធ​បង្ការ​និង​គ្រប់គ្រង​ជំងឺកូវីដ១​៩ ​ប្រកបដោយ​មាន​ប្រសិទ្ធភាព ។ ចាប់ពី​ខែឧសភា ឆ្នាំ​២០២០​មក​ ប្រទេស​ចិន​បាន​ឈាន​ចូល​ដំណាក់កាល បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​ប្រកប​ដោយភាព​ប្រក្រតី​ បន្ទាប់មក ប្រទេសចិន​បាន​បង្កើត​ប្រព័ន្ធ​បង្ការ​ និង​គ្រប់គ្រង​ប្រកបដោយ​វិទ្យាសាស្ត្រ​និង​ចំគោលដៅ ហើយ​ទទួលបាន​សមិទ្ធផល ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩ ដែល​គួរឱ្យ​ពិភពលោក​កត់សម្គាល់ ។

បើ​សិន​ជា​ពិភពលោក ​មិន​បង្កើត​យន្តការរួម​ដ៏​មាន​កម្លាំង​ខ្លាំង​ក្លា​សម្រាប់​បង្ការ​ជំងឺកូវីដ​១៩ នោះ​ការ​រី​ករាលដាល​នៃជំងឺកូវីដ​១៩​ ក៏​ពិបាក​បញ្ចប់​ដែរ ។​ នយោបាយ​បង្ការ​ជំងឺកូវីដ​១៩ ​របស់ចិន​ត្រូវ​បានបញ្ជាក់ពី ប្រសិទ្ធភាព ប្រទេស​ចិន​បាន​ផ្តល់​ការ​អនុវត្ត ជាក់ស្តែង​និង​គម្រោង​ដ៏​ល្អបំផុត​ សម្រាប់​ការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩​ នៅ​សកលលោក ។ ដូច្នេះ អង្គការសុខភាពពិភពលោក គួរតែ​ផ្សព្វផ្សាយ​យន្តការ ​និង​ការ​អនុវត្ត​បង្ការ​ជំងឺកូវីដ​១៩​ ដ៏​មាន​ប្រសិទ្ធភាពក្នុ​ងក្របខណ្ឌ​ ទូទាំង​ពិភពលោក និង​គាំទ្រ​បណ្តា​ប្រទេស​នានា​ បង្កើត​ប្រព័ន្ធ​បង្ការ​ដ៏​មាន​កម្លាំង​ខ្លាំង​ក្លា ។

ក្រៅពីនេះ សហគមន៍អន្តរជាតិ​ត្រូវ​ បន្ត​បង្កើន​កម្លាំង​សម្រាប់​ធ្វើ​ការ សិក្សា​ស្រាវ​ជ្រាវនិង ផលិតថ្នាំ​ព្យាបាល​ជំងឺកូវីដ​១៩ ។ បច្ចុប្បន្ន​នេះ អង្គការសុខភាពពិភពលោក​ បាន​និ​ងកំពុង​ធ្វើ​តេស្ត​ប្រសិទ្ធភាព ​នៃវិធីព្យាបាលបីប្រភេទ ពោលគឺ Artesunate Imatinib និង​Infliximab លើអ្នក​ជំងឺកូវីដ​១៩​ ដែល​សម្រាក​ព្យាបាល​ នៅមន្ទីរ​ពេទ្យ​ចំនួន​ជាង​៦រយ​នៃ​ប្រទេស​យ៉ាង​ហោចណាស់ចំនួន​៥២ កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ ​ធ្វើ​តេស្ត​ជា​សកល​ អាច​​នាំ​មក​នូវពន្លឺ​ភ្លឺស្វាង​ដល់​ការ ​ជំនះ​លើជំងឺកូវីដ​១៩ ។

ចុង​បំផុត បណ្តាប្រទេស​នានា​ គួរ​រួម​សហការ​គ្នា​បង្ការ​ការ ផ្សព្វផ្សាយ​នៃ​វីរុស​នយោបាយ​ ។ ការ​រួម​គ្នា​ប្រឈម​នឹង​ការ​គំរាម​កំហែង​រួម​ មនុស្សជាតិ​មានតែ​រួម ​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា និ​ង​យក​អាសា​គ្នា​ទៅវិញទៅមក​ ទើប​អា​ច​យក​ឈ្នះលើ​ជំងឺកូវីដ​១៩​ ដ៏​កាច​សាហាវ​​មួយ​នេះបាន​ ។ ឆ្នាំ​២០២២ សហគមន៍អន្តរជាតិ​ត្រូវ​ បន្ត​រួម​គ្នា​ទប់​ស្កាត់​ទង្វើ​ធ្វើ​នយោបាយធូបនីយកម្មជំងឺកូវីដ​១៩ ឬ​លាបពណ៌និង​មួល​បង្កាច់ ជាដើមជាបន្តបន្ទាប់ គួរតែ​សម្រេច​បាន​នូវ​ការ​បង្ការ​ជំងឺកូវីដ​១៩ ដោយ​វិទ្យាសាស្ត្រ​ និង​ចាត់វិធានការឱ្យ​ចំគោល​ដៅ ​។ ​

ជាពិសេស ប្រទេសអភិវឌ្ឍន៍ត្រូវបោះ​បង់​ ចោល​ទស្សនៈ​លំអៀងខាង​មនោគមវិជ្ជា ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​កំពុង​ អភិវឌ្ឍន៍​និង​ប្រទេស​ចំណូល​ទាប​លើផ្នែកប្រាក់ទុន បច្ចេកវិទ្យា និង​សមត្ថភាពជាដើម ដើម្បីរួម​គ្នា​សម្រេច​បាននូវ​ ទស្សនទាន​ដ៏​ល្អ​បវរ ពោលគឺ “​បញ្ចប់​ការ​រីករាលដាល​នៃជំងឺកូវីដ​១៩​ នៅឆ្នាំ​២០២២” ៕​

To Top
×