នាពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកនិងជប៉ុន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងការពារជាតិ “២បូក២” តាមអនឡាញព្រមទាំងបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយបានឃោសនាបំប៉ាងម្តងទៀត នូវបញ្ហាពាក់ព័ន្ធនឹងប្រទេសចិន និងឃោសនាបំប៉ាងយ៉ាង គឃ្លើនពីអ្វីដែលហៅថា ”ការគំរាមកំហែងរបស់ប្រទេសចិន” ភាគីទាំងពីរក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីកិច្ចការពារជាតិថ្មីផងដែរ ។
ក្នុងកិច្ចសន្ទនាដែលបើក ធ្វើនៅពេលមុននេះបន្តិច ជប៉ុននិងអូស្ត្រាលីក៏បាននិយាយ ឆ្ការដៃឆ្ការជើងចំពោះកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនផងដែរ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឱ្យកម្លាំងយោធារបស់គូភាគី ចូលទៅប្រចាំការទៅវិញទៅមក» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផែ្នកកិច្ចការពារជាតិ ។
នៅដើមឆ្នាំថ្មី ខណៈពេលដែលប្រជាជន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងទន្ទឹងរង់ចាំសន្តិភាព និងស្ថិរភាព កិច្ចសន្ទានពីរលើកនេះដែលពោរពេញ ទៅដោយគំនិតសង្គ្រាមត្រជាក់កំពុងនាំ មកនូវស្រមោលខ្មៅចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ សហរដ្ឋអាមេរិកបានប្រមូលគ្នីគ្នា សម្ព័ន្ធមិត្តមួយចំនួន ដូចជា ជប៉ុននិងអូស្ត្រាលីជាដើមដើម្បីផ្សព្វផ្សាយពាក្យចចាមអារាម បង្ហាញសាច់ដុំកម្លាំងយោធា និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ។ ប្រការនេះបានបង្ហាញឱ្យ ឃើញដោយជាន់ដានខ្លួនឯងថា ទង្វើរបស់ពួកគេបែបនេះ ទើបជាការគំរាមកំហែងដ៏ពិតប្រាកដ ដែលបណ្តាលឱ្យកើតមាន “អស្ថិរភាព” ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ក្រឡេកទៅមើល «កិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឱ្យ កម្លាំងយោធារបស់គូភាគីចូល ទៅប្រចាំការទៅវិញទៅមក» ដែលបានចុះហត្ថលេខា ដោយប្រទេសជប៉ុន និងអូស្ត្រាលីសិន ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យជប៉ុន និងអូស្ត្រាលីអាចទទួលយក កងកម្លាំងការពារជាតិរបស់គូភាគី អាចចូលទៅប្រចាំការ និងហ្វឹកហាត់នៅលើដែនដី របស់ប្រទេសខ្លួន ។
ទង្វើរបស់ជប៉ុន និងអូស្ត្រាលីបែបនេះ មិនត្រឹមតែបានពិចារណាលើការ បង្កើនកម្លាំងការពារជាតិ និងកម្លាំងឥទ្ធិពលអន្តរជាតិ រៀងៗខ្លួនប៉ុណ្ណោះទេ ក៏ថែមទាំងវាមិនអាចឃ្លាតពីការញុះញង់ពីក្រោយ របស់អាមេរិកទៀតផង ។ អាចនិយាយបានថា នេះជាជំហានសំខាន់មួយរបស់ះ អាមេរិកសម្រាប់សម្រេចបាន នូវការធ្វើសមាហរណកម្មសម្ព័ន្ធយោធាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ វាគ្មានអ្វីគួរឱ្យសង្ស័យឡើយ មុខជានឹងធ្វើឱ្យស្ថានការណ៍ ក្នុងតំបន់កាន់តែមានភាពតានតឹងឡើង និងបង្កឱ្យមានជម្លោះរវាងប្រទេសក្នុងតំបន់ ។
ហើយសូមងាកមកមើលកិច្ចស្ទនា ”២បូក២” រវាងសហរដ្ឋអាមេរិក និងជប៉ុនវិញ ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើ សារៈសំខាន់នៃសម័្ពន្ធ រវាងជប៉ុននិងអាមេរិក ហើយបានប្រកាសពីការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការផែ្នកកិច្ចការពារជាតិថ្មី ដើម្បីឆ្លើយតបនឹងអ្វីដែលហៅថា ”ការគំរាមកំហែងរបស់ចិន” ។ នេះគ្រាន់តែជាលេសដ៏ចាំបាច់ របស់ពួកគេសម្រាប់បង្កើន កម្លាំងយោធារបស់ខ្លួនប៉ុណ្ណោះ ហើយក៏ធ្វើឱ្យអ្នកផងទាំងពួងងឿងឆ្ងល់ថា៖ ក្នុងនាមជាផលិតផល នៃសង្គ្រាមត្រជាក់ ភាគីទាំងពីរនៃសម្ព័ន្ធរវាងជប៉ុន និងអាមេរិក សុទ្ធតែបានបន្ថែមថវិកា យោធាឥតឈប់ឈរ តើពួកគេគិតចង់ធ្វើអ្វី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក?
ក្នុងនាមជាតំបន់មួយដែលមាន កម្លាំងរស់រវើកនិងសក្តានុពល អភិវឌ្ឍន៍ខ្លាំងបំផុតនៅលើពិភពលោក ការអភិវឌ្ឍប្រកបដោយសន្តិភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាគោលបំណងរួមរបស់ ប្រជាជនក្នុងតំបន់ ។
ទន្ទឹមនឹង «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ RCEP )» បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការ និន្នាការសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក គឺកាន់តែមិនអាចរារាំងបានឡើយ ហើយការប្រកាន់ខ្ជាប់នូវ”ពហុភាគីនិយមពិតប្រាកដ” កាន់តែដក់ជាប់ក្នុង ដួងចិត្តរបស់ប្រជាជន ។ សហរដ្ឋអាមេរិក ជប៉ុននិងអូស្ត្រាលីបាន ឃុបឃិតគ្នាដើម្បីបង្កើតជា បក្ខពួកដែលសំដៅចំពោះប្រទេសដទៃ គឺ ប្រព្រឹត្តិទៅផ្ទុយពីនិន្នាការ និងមិនអាចទទួលបានការគាំទ្រឡើយ វាពិតជានឹងទទួល បរាជ័យជាក់ជាមិនខាន ៕