បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានអះអាងពីជ័យជំនះក្នុងកិច្ចការពារប្រទេស កាហ្សាក់ស្ថាន ពីអ្វីដែលលោកពិពណ៌នាថា ជាការបះបោររបស់ភេរវករគាំទ្រដោយបរទេស និងបានសន្យា ចំពោះថ្នាក់ដឹកនាំ នៃអតីតប្រទេសសហភាព សូវៀតផ្សេងទៀតថា សម្ពន្ធមិត្តដឹកនំាដោយ ទីក្រុងមូស្គូ នឹងការពារពួកគេផងដែរ ។
តាមសេចក្តីរាយការណ៍ ទីក្រុង Almaty ដែលជាទីក្រុងដ៏ធំបំផុតរបស់កាហ្សាក់ស្ថាន នៅថ្ងៃចន្ទនេះ បានវិលត្រឡប់មកជិតប្រក្រតីវិញ ក្រោយមានភាពចលាចលជិតមួយសប្ដាហ៍ ដែលជាហិង្សាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រឯករាជ្យ៣០ឆ្នាំ នៅក្នុងប្រទេសជាអតីតសហភាពសូវៀតនេះ។
លោក ពូទីន បាននិយាយប្រាប់ដល់កិច្ចប្រជុំកំពូល នៃសម្ពន្ធមិត្តយោធា CSTO របស់ប្រទេសជាអតីតសហភាពសូវៀតថា អង្គការ CSTO អាចធ្វើការទប់ស្កាត់ការធ្លាក់ចុះ នៃមូលដ្ឋានគ្រឹះរបសរដ្ឋ ការបំផ្លិចបំផ្លាញទាំងស្រុង នៃស្ថានភាពផ្ទៃក្នុង របស់ប្រទេសកាហ្សាក់ស្ថាន និងរាំរាំងពួកភេរវករ ឧក្រិដ្ឋជន ពួកចោរនិងកត្តាឧក្រិដ្ឋកម្មផ្សេងៗទៀត ។
ចំណែកប្រធានាធិបតី នៃប្រទេសកាហ្សាក់ស្ថាន លោក Kassym-Jomart តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់កិច្ច ប្រជុំកំពូលនោះថា ប្រទេសរបស់លោក បានទទួលរងនូវការប៉ុនប៉ងធ្វើរដ្ឋប្រហារ៕
ប្រែសម្រួល៖ប៉ាង កុង