បរទេស ៖ ប្រទេសចិននៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានដាក់សំណើរ ក្នុងការផ្តល់កញ្ចប់ផែនការ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយទៀត នៅក្នុងតំបន់អាហ្វ្រិក ខាងកើតដោយក្នុងនោះ
រួមមានទាំងការពង្រីក បណ្តាញផ្លូវដែកធំៗ ចំនួន២គម្រោង ព្រមទាំងការអភិវឌ្ឍផែសមុទ្រ បន្ថែមទៀត តាមសមុទ្រក្រហមនិងសមុទ្រឥណ្ឌា ។
ស្ថិតនៅក្រោមផែនការនេះ ដែលក៏ធ្លាប់ត្រូវបានប្រកាសតាំងតែ ពីសប្តាហ៍មុនផងដែ រដោយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi ដោយក្នុងនោះមានដូចជាគម្រោងផ្លូវដែក
Mombasa Nairobi នៅកេនយ៉ាដែលតភ្ជាប់រវាងប្រទេសអ៊ូហ្គង់ ដាស៊ូដង់ខាងត្បូង និងសាធារណៈរដ្ឋកុងហ្គោផងដែរ ។
លោករដ្ឋមន្ត្រី Wang ក៏បានអំពាវនាវឲ្យមានការអភិវឌ្ឍឲ្យបានកាន់តែលឿនផងដែរ ចំពោះការអភិវឌ្ឍផែសមុទ្រនៅក្នុងដែនសមុទ្រ ក្រហមនិងសមុទ្រឥណ្ឌា៕
ប្រែសម្រួល៖ស៊ុនលី