ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នំា២០២២ថា លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិកស៊ិក កាលពីថ្ងៃចន្ទ បានឲ្យដឹងថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ជាលើកទីពីរ ។
លោក Lopez Obrador អាយុ៦៨ឆ្នាំបានបង្ហោះសារថា គាត់មាន “រោគសញ្ញាស្រាល” ហើយនឹងបន្តធ្វើការ ខណៈដែលគាត់ត្រូវ នៅដាច់ដោយឡែកពីគេ ។
លោកប្រធានាធិបតី បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹកពីព្រះបរមរាជវាំង ដែលបានថ្លងថា “ខ្ញុំនឹងទាក់ទងដល់មន្ត្រីស្ទើរតែទាំងអស់ រហូតដល់ខ្ញុំបានធូរស្បើយវិញ” ។
ការឆ្លងលើកទីពីររបស់ប្រធានាធិបតីរូបនេះ ត្រូវបានបញ្ជាក់បន្ទាប់ពីសន្និសីទសារព័ត៌មានធម្មតា របស់គាត់កាលពីព្រឹកថ្ងៃចន្ទ នៅពេលដែលគាត់បានបង្ហាញខ្លួន ជាមួយនឹងសំឡេងស្អក ដែលគាត់សន្មត់ថាជាជំងឺផ្តាសាយ ដោយថ្លែងថា គាត់នឹងត្រូវបានធ្វើតេស្តក្នុងពេលឆាប់ៗនេះ ។
រដ្ឋមន្ត្រីមហាផ្ទៃលោក Adan Augusto Lopez នឹងធ្វើសន្និសីទសារព័ត៌មានក្នុងអំឡុង ពេលប្រធានាធិបតីត្រូវដាក់ឲ្យនៅដោយឡែកពីគេ ហើយធ្វើជាអ្នកតំណាងគាត់ក្នុងឱកាសផ្លូវការផ្សេងទៀត ។
លោក Lopez Obrador ដែលត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិត និង បានទទួលការចាក់ថ្នាំបង្ការរោគ បានឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូងកាលពីខែមករាឆ្នាំមុន ដែលមានរោគសញ្ញាស្រាល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា