ព័ត៌មានអន្តរជាតិ

មូស្គូ ជំរុញឱ្យអាមេរិក ឈប់បញ្ចេញវោហាសាស្ត្រ ឈ្លានពានប្រឆាំង នឹងរុស្ស៊ី និងផ្លាស់ទីកងកម្លាំងណាតូ ឱ្យឆ្ងាយពីព្រំដែនរុស្ស៊ី

បរទេស ៖ នៅថ្ងៃទី ១២ ខែមករា កិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សារុស្ស៊ី-ណាតូ ចាប់តាំងពីឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅ នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការធានា សន្តិសុខនៅអឺរ៉ុប ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ឈប់បញ្ចេញវោហាសាស្ត្រឈ្លានពាន ប្រឆាំងនឹងរុស្ស៊ី និងផ្លាស់ទីកងកម្លាំង ណាតូ ឱ្យឆ្ងាយពីព្រំដែនរុស្ស៊ី។

លោក Antonov បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ Facebook របស់បេសកកម្មការទូតថា “វាដល់ពេល ដែលត្រូវបោះបង់ចោល នូវវោហាសាស្ត្រ ឈ្លានពាន នៃការពង្រីកបរទេស ហើយគិតអំពីរបៀប ដែលមនុស្ស ជំនាន់ក្រោយ នឹងរស់នៅជាមួយគ្នា ។ ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវធ្វើតិចតួចណាស់ – គោរព អ្នកជិតខាងរបស់អ្នក ជៀសវាងការគំរាមកំហែង និងផ្លាស់ទីសក្តានុពលយោធារបស់អ្នកឱ្យឆ្ងាយពីព្រំដែនរុស្ស៊ី” ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ ក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាល ទីក្រុងមូស្គូ “បដិសេធទាំងស្រុង” នូវ “សេចក្តីថ្លែង ការណ៍បង្កហេតុ” ដោយមន្ត្រីជាន់ខ្ពស់អាមេរិក ដែលមានគោលបំណងធ្វើឱ្យខូច ដល់ដំណើរការចរចាររវាងរុស្ស៊ី និងអាមេរិក ៕ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top