ព័ត៌មានអន្តរជាតិ

អាមេរិក ឲ្យជម្រើស២ ដល់រុស្សីជុំវិញបញ្ហាធ្វើ សមយុទ្ធយោធាក្បែរអ៊ុយក្រែន

បរទេស៖ ក្រសួងកាបរទេសអាមេរិក នៅថ្ងៃពុធ បានធ្វើការប្រកាសថា រុស្សីគួរតែបញ្ចប់សមយុទ្ធយោធា របស់ខ្លួនក្បែរទៅនឹងព្រំដែន អ៊ុយក្រែននៅពេលនេះ ឬក៏ត្រូវតែផ្តល់ការបញ្ជាក់លំអិត អំពីបញ្ហាចល័តទ័ពប្រសិនបើ ចង់បាននូវការធានាឲ្យ បាននូវសន្តិសុខរវាងគ្នា។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេសអាមេរិក Ned Price បានធ្វើសេចក្តីថ្លែងការណ៍នេះ កាលពីថ្ងៃអង្គារម្សិលមិញ នៅក្រោយតែប៉ុន្មាន
ម៉ោងប៉ុណ្ណោះបន្ទាប់ពីរុស្សី បានអះអាងថា បានចាប់ផ្តើមធ្វើសមយុទ្ធយោធា សាជាថ្មីនៅក្នុងតំបន់ Voronezh, Belgorod, Bryansk
និង Smolensk ដែលសុទ្ធតែជាតំបន់ព្រំដែន ភាគខាងលិចរបស់រុស្សី។

រំលឹកដែរថាមុននេះមួយថ្ងៃ កាលពីថ្ងៃចន្ទតំណាងការទូតជាន់ខ្ពស់ របស់រុស្សីនិងអាមេរិក បានជួបគ្នាម្តងហើយនៅក្នុងទីក្រុង Geneva ដើម្បី
ស្វែងរកដំណោះស្រាយសន្តិសុខ និងដើម្បីកាត់បន្ថយភាពតានតឹង រវាងគ្នាចំពោះមុខបញ្ហាអ៊ុយក្រែន ប៉ុន្តែហាក់ដូចជាមិនទទួល បានលទ្ធផលល្អ
ប្រសើរឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top