ព័ត៌មានអន្តរជាតិ

ជប៉ុន មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី លើសពី១០ម៉ឺននាក់

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ប្រទេសជប៉ុន បានបញ្ជាក់ ពីករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃលើសពី១០.០០០ករណី ទូទាំងប្រទេសគិតត្រឹមថ្ងៃពុធ ដែលជាលើកទីមួយ ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ។

រដ្ឋាភិបាលក្រុងតូក្យូ បានរាយការណ៍ពីករណីកូវីដ-១៩ថ្មី ចំនួន២.១៩៨នាក់គិតត្រឹមថ្ងៃពុធ ដែលកើនឡើងទ្វេដងពី៩៦២ថ្ងៃមុន ហើយបានកត់ត្រាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤ខែ ។

ចំនួនករណីឆ្លងនៅក្នុងរដ្ឋធានី បានកើនឡើងជាង៥ដងពី៣៩០ គិតត្រឹមថ្ងៃពុធ ដែលជាលើកដំបូងដល់កំពូល២.០០០នាក់ចាប់តាំងពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ។
ជាមធ្យមចុងក្រោយបំផុត នៃករណីឆ្លងថ្មីក្នុងរយៈពេល៧ថ្ងៃគឺ១.១៤៨.៧ករណី ក្នុងមួយថ្ងៃ កើនឡើង៨៤៧ភាគរយធៀប នឹងសប្តាហ៍មុន នេះបើយោងតាមរដ្ឋាភិបាលទីក្រុង ។ ចំនួនមធ្យមប្រចាំសប្តាហ៍ បានកើនឡើង១៩ដងពី៦,១ភាគរយកាលពីថ្ងៃទី១ ខែមករា ។

នៅថ្ងៃពុធនេះ ករណីថ្មីចំនួន៧៤៥ករណី ឬប្រហែល៣៤ ភាគរយនៅទីក្រុងតូក្យូ ត្រូវបានបញ្ជាក់ក្នុង ចំណោមមនុស្ស ដែលមានអាយុ២០ ឆ្នាំចំនួន៤៣៦ករណី ឬប្រហែល២០ភាគរយក្នុងចំណោមអ្នក ដែលមានអាយុ៣០ឆ្នាំ ចំនួន៣០២ករណី ក្នុងចំណោមអ្នកដែលមានអាយុ៤០ឆ្នាំ និង២២៨ករណី ក្នុងចំណោមអ្នកដែលមានអាយុ៥០ឆ្នាំ ។ អ្នកដែលមានអាយុ១០ឆ្នាំឬក្មេងជាងនេះមានចំនួន ៣០៨ករណី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top