ព័ត៌មានអន្តរជាតិ

លោកស្រី យីងឡាក់ ប្រឈមមុខ​​ នឹងបទចោទពុករលួយថែមទៀត ដោយគណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ

បរទេស ៖ គណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ របស់ប្រទេសថៃ (NACC) គ្រោងនឹងចោទប្រកាន់អតីត នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងអ្នកផ្សេងទៀត នៅក្នុងតុលាការកំពូល ពីបទខ្ជះខ្ជាយថវិកាចំនួន ២៤០ លានបាត លើការផ្សព្វផ្សាយ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាសាធារណៈក្នុងឆ្នាំ ២០១៣ ។

យោងតាម សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅមុននេះ ព្រះរាជអាជ្ញាសាធារណៈ បានច្រានចោលសំណុំរឿងនេះ ដោយលើកឡើងពីកង្វះភស្តុតាង ។ អគ្គលេខាធិការ NACC លោក Niwatchai Kasemongkol បាននិយាយ កាលពីថ្ងៃពុធថា គណៈកម្មការ បានដោះស្រាយរួចហើយថា ខ្លួននឹងយកបញ្ហានេះ ទៅនាយកដ្ឋានព្រហ្មទណ្ឌ នៃតុលាការកំពូល សម្រាប់អ្នកកាន់មុខតំណែងនយោបាយ ។

ចំណាត់ការផ្លូវច្បាប់នេះ ក៏នឹងរួមបញ្ចូលផងដែរ នូវអគ្គលេខាធិការរបស់លោកស្រី យីងឡាក់ គឺ Suranand Vejjajiva និងអតីតឧបនាយករដ្ឋមន្ត្រី Niwatthamrong Boonsongpaisan និងភាគីឯកជន ដែលពាក់ព័ន្ធក្នុងគម្រោង យុទ្ធនាការនយោបាយ Matichon Plc and Siam Sport Syndicate Plc និង Ravi Lohtong នាយកប្រតិបត្តិរបស់ខ្លួន ។

NACC ចោទប្រកាន់រដ្ឋាភិបាលលោកស្រីយីងឡាក់ ថាបានបែងចែកប្រាក់ចំនួន ២៤០លានបាត ដោយខុសច្បាប់ដល់គម្រោង “Roadshow to Thailand’s Future Thailand 2020” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top