បរទេស៖រតនាគារជាតិនៃប្រទេសអាមេរិកនៅនៅថ្ងៃនេះតាមរយៈការចេញផ្សាយដោយ RT.com បានធ្វើការប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនកូរ៉េខាងជើងចំនួន៦ព្រមទាំងក្រុមហ៊ុនជាតិរបស់រុស្សីមួយផ្សេងទៀតផងដែរដោយចោទប្រកាន់ថាពួកគេបានជាប់ពាក់ព័ន្ធទៅនឹងការផលិតអាវុធក្នុងទ្រង់ទ្រាយរបស់កូរ៉េខាងជើងនាពេលកន្លងមក។
រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានប្រកាសដាក់បញ្ជីខ្មៅចំពោះក្រុមហ៊ុនទាំងអស់នេះកាលពីថ្ងៃពុធម្សិលមិញដោយហៅវាថាជាសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសកម្មភាពផលិតអាវុធទ្រងទ្រាយធំរបស់កូរ៉េខាងជើងនិងជាពិសេសកម្មវិធីផលិតមីស៊ីលផងដែរ។
គួរឲ្យដឹងដែរថារតនាគារជាតិអាមេរិកបានបញ្ជាក់ដែរថាការសម្រេចចិត្តរបស់អាមេរិកបានធ្វើឡើងបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីបចំនួនរហូតទៅដល់៦ដងរបស់កូរ៉េខាងជើងដែលបានធ្វើឡើងតាំងតែពីខែកញ្ញាឆ្នាំ២០២១ដែលវាមានភាពផ្ទុយទៅនឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិហើយជាពិសេសការបាញ់បង្ហោះចុងក្រោយដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារដើមសប្តាហ៍៕ប្រែសម្រួល៖ស៊ុនលី
