ព័ត៌មានអន្តរជាតិ

គ្រូបង្រៀនបារាំង នាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងគោលការណ៍ថ្មីរបស់រដ្ឋាភិបាល

បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមគ្រូបង្រៀនជាច្រើននៅក្នុងប្រទេស បារាំងបាននាំគ្នាធ្វើការប្រមូលផ្តុំគ្នាដើម្បីធ្វើការប្រឆាំងទៅនឹងវិធីសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ។

បាតុកម្មនេះនឹងអាចធ្វើឲ្យសាលារៀន ប្រហែលជាពាក់កណ្តាលនឹងអាចបិទទ្វាបណ្តោះអាសន្នទោះបីជាកន្លងមករដ្ឋមន្ត្រីក្រសួងអប់រំបាន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តបើកទ្វាសាលារៀនក្នុងអំឡុងពេលវិបត្តិកូវីដ។

ក្រុមគ្រូបង្រៀនទាំងនោះបានថ្លែងថាគោលការណ៍ ច្បាប់ថ្មីនៅតាមសាលារៀនតែងតែបានធ្វើឲ្យមានការយល់ ច្រឡំនិងមានការកែប្រែជានិច្ចជាកាល។

គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃព្រហស្បតិ៍នេះសាលារៀន បឋមជាច្រើននឹងត្រូវបិទទ្វា ខណៈដែលសហជីពគ្រូបង្រៀន បានអះអាងថាគ្រូបង្រៀនសរុប ប្រមាណជា៧៥ភាគរយនឹងចូលរួមក្នុងបាតុកម្ម៕

ប្រែសម្រួល៖ស៊ុនលី

To Top