ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងលោកខាងលិច ខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗ មួយចំនួន ក្នុងអំឡុងកិច្ចចរចា ទីក្រុងវីយែន និងព្រុចសែល

ម៉ូស្គូ ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រទេសរុស្ស៊ី និងលោកខាងលិច បានខ្វែងគំនិតគ្នា លើបញ្ហាសំខាន់ៗ ក្នុងអំឡុងពេលការចរចា ក្នុងសប្តាហ៍នេះនៅទីក្រុង ហ្សឺណែវ និងទីក្រុងប្រ៊ុចសែល ។

ទីភ្នាក់ងារសារ ព័ត៌មាន RIA Novosti បានដកស្រង់សម្តី អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា “ការចរចាត្រូវ បានផ្តួចផ្តើមឡើង ដើម្បីទទួលបានចម្លើយ ជាក់លាក់ ចំពោះសំណួរជាមូលដ្ឋាន ជាក់លាក់ដែលបានលើកឡើង។ វាស្ថិតនៅលើបញ្ហាជាមូលដ្ឋានទាំងនេះ ដែលការខ្វែងគំនិតគ្នា ត្រូវបានកត់ត្រាទុក” ។

លោកបានបន្ថែមថា “នេះ គឺ អាក្រក់ ។ នេះអាចរាប់ បានតែក្នុងចំណុចអវិជ្ជមាន នៃការប្រកួតពីរ ជុំដែល បានកើតឡើង ប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ជុំនៃកិច្ចចរចាសន្តិសុខ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានបញ្ចប់កាលពីល្ងាចថ្ងៃចន្ទ ក្នុងទីក្រុង ហ្សឺណែវ ដោយមិនមានការទម្លាយ ផ្នែកការទូតណាមួយឡើយ ហើយកិច្ចពិភាក្សារវាងតំណាង នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង និង រុស្ស៊ី បានរលត់ទៅវិញកាលពីថ្ងៃពុធ នៅទីក្រុងប្រ៊ុចសែល ដោយគ្មានលទ្ធផលច្បាស់លាស់ ៕
ដោយ ឈូក បូរ៉ា

To Top