ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ៖ ពិភពលោក រំពឹងទុក ចំពោះប្រទេសចិន ប្រទេសចិន ក៏បានត្រៀមខ្លួនរួចហើយ

ថ្ងៃទី១៤ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការ បរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា ពិភពលោកមានការរំពឹងទុក ចំពោះប្រទេសចិន ប្រទេសចិន ក៏បានត្រៀមខ្លួនរួចហើយ ។ ការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានសម្រេចជាមូលដ្ឋានរួចហើយ ។

ថ្ងៃទី១០ ខែមករា តាមម៉ោងអាមេរិកខាងជើង នៅកីឡាដ្ឋានក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ទីចាត់ការទូទៅប្រចាំ នៅអាមេរិកខាងជើងរបស់ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើសកម្មភាព ផ្សព្វផ្សាយការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង មួយលើក ប្រជាពលរដ្ឋអាមេរិក ជាច្រើន បាននាំគ្នា សម្តែងការរំពឹងទុក និងសេចកី្តជូនពរ ចំពោះការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។ ទាក់ទិងនឹងរឿងនេះ លោកWang Wenbin បានថ្លែងថា ៖
“ ខ្ញុំបានចាប់អារម្មណ៍ ដល់វីដេអូឃ្លីប នៃសកម្មភាពលើកនេះ នៅកន្លែងធ្វើសកម្មភាព ពោរពេញទៅដោយបរិយាកាស ប្រពៃណីចិននិង ព្រឹត្តិការណ៍ប្រកួតកីឡា អូឡាំពិករដូវរងា ទស្សនិកជនអាមេរិកបានឆ្លើយតបយ៉ាងកក់ក្តៅ ចំពោះសកម្មភាពលើកនេះ ។ ភាពជោគជ័យរបស់សកម្មភាព លើកនេះ បានបង្ហាញយ៉ាងពេញលេញថា ការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង ជាព្រឹតិ្តការណ៍ ដ៏ឱឡារិកនៃអត្តពលិក នៃការប្រកួតកីឡាអូឡាំពិក រដូវរងានិងអ្នកនិយមចូលចិត្ត លេងកីឡាព្រិលទឹកកកនៅទូទាំងពិភពលោក ហើយបានបង្ហាញ ពីក្តីបំណងរួមរបស់ប្រជាពលរដ្ឋអាមេរិក និង សហគមន៍អន្តរជាតិ ដែលមានរំពឹងទុកយ៉ាង រាក់ទាក់កកក្តៅចំពោះការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងផងដែរ ។

លោកWang Wenbin បានគូសបញ្ជាក់ថា ប្រទេសចិនជឿជាក់ថា ក្រោមការណែនាំ ពីស្មារតី នៃកីឡាអូឡាំពិក និងកិច្ចខិតខំប្រឹងប្រែង រួមរបស់បណ្តាភាគីនានា ប្រទេសចិន ពិតជានឹងប្រគល់ ជូនការប្រកួតកីឡាអូឡាំពិក ដ៏ឱឡារិក ប្រកបដោយភាពសាមញ្ញ សុវត្ថិភាពនិងអស្ចារ្យមួយ ឱ្យពិភពលោក ដើម្បីបំពេញ បន្ថែមសាមគ្គីភាព ជំនឿចិត្តនិងកម្លាំងកាន់តែខ្លាំងក្លា ដល់ពិភពលោក ដែលបាន និងកំពុងរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ៕

To Top