ព័ត៌មានអន្តរជាតិ

សង្គ្រាមត្រជាក់ថ្មី របស់អាមេរិក ដែលមិនមែនជាយុទ្ធសាស្ត្រ នឹងត្រូវបរាជ័យ

វ៉ាស៊ីនតោន៖ ទស្សនាវដ្ដី The Diplomat បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិក និងមេដឹកនាំស៊ីវិលរបស់ខ្លួនខុសក្នុងការធ្វើ “សង្រ្គាមត្រជាក់ថ្មី” ដោយសង្កត់ធ្ងន់លើការឆ្លើយតបផ្នែកយោធា ចំពោះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងការទូត។

របាយការណ៍បានឲ្យដឹងថា ប្រហែលជាកំហុសឆ្គងដ៏សំខាន់របស់អាមេរិក គឺពឹងផ្អែកខ្លាំងពេកលើអាវុធកេរដំណែលមានតម្លៃថ្លៃ – នាវាផ្ទុកយន្តហោះ កាំជ្រួចនុយក្លេអ៊ែរ ដែលមិនអាចប្រើប្រាស់បាន និងលែងត្រូវការប្រើតទៅទៀត ការចំណាយលើសថវិកា និងយន្តហោះចម្បាំង F-35 ដែលមិនដំណើរការ – ដែលមិនអាចការពារផលប្រយោជន៍ និងប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិកបាន។

ដោយពណ៌នាអំពីយុទ្ធសាស្ត្រ និងការចំណាយរបស់សហរដ្ឋអាមេរិក បច្ចុប្បន្នថាជា “ការសម្រេចចិត្តមិនសមហេតុផល” របាយការណ៍នេះបានឲ្យដឹងថា “រូបមន្តបរាជ័យ និងការគណនាប្រឆាំង” មិនអាចផ្លាស់ប្តូរ “រហូតដល់ការលោភលន់របស់សាជីវកម្ម ដែលគាំទ្រថវិកាការពារជាតិត្រូវបានប្រឈមយ៉ាងពិតប្រាកដ” ហើយជំនួសដោយការចំណាយតិចតួច និងជាក់ស្តែង៕ដោយ ឈូក បូរ៉ា

To Top