បរទេស៖ ប្រជាជនអូទ្រីសរាប់ពាន់នាក់ បានដើរតាមផ្លូវក្នុងទីក្រុងវីយែន ដើម្បីតវ៉ានឹងការបោះឆ្នោតសភា នាពេលខាងមុខ ដើម្បីធ្វើឱ្យវ៉ាក់សាំង Covid-19 ជាកាតព្វកិច្ច ដោយមានក្រុមអ្នកតវ៉ាទាមទារ ឱ្យរដ្ឋាភិបាលប្តូរគម្រោងនេះចេញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមបាតុករបានកាន់ទង់ជាតិអូទ្រីស តាមដងផ្លូវកាលពីថ្ងៃសៅរ៍ ខណៈដែលប៉ូលីសកុបកម្ម ដែលកាន់មួកសុវត្ថិភាព អាចត្រូវបានគេឃើញ ឈរនៅក្នុងជួរក្បែរនោះ។
បដាមួយបានសរសេរថា “ប្រឈមមុខនឹងកំហុសរបស់អ្នក ហើយត្រលប់មកវិញ!” ខណៈពេលដែលអ្នកផ្សេងទៀត បានចោទប្រកាន់គណបក្សកាន់អំណាច ស្តាំនិយមរបស់ប្រទេសអូទ្រីស – គណបក្សប្រជាជនអូទ្រីស (OVP) – ពីការបំបែកប្រទេស ជាមួយនឹងគោលនយោបាយ មេរោគរបស់ខ្លួន។
អ្នកតវ៉ាក៏អាចត្រូវបានគេឮស្រែកថា “រដ្ឋាភិបាលត្រូវតែទៅ!” ខណៈពេលដែលក្មេងម្នាក់ ត្រូវបានគេមើលឃើញថា ផ្តល់ផ្កាដល់ប៉ូលីសកុបកម្ម៕ ប្រែសម្រួលៈ ណៃ តុលា