បរទេស៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន និងប្រទេសអ៊ីរ៉ង់ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រកន្លងមកដើម្បីអាច ប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ រយៈពេលដល់ទៅ២៥ឆ្នាំ រវាងគ្នាទាំងដែលអ៊ីរ៉ង់កំពុងទទួលរងទណ្ឌកម្មជាច្រើនពីសំណាក់សហរដ្ឋអាមេរិកក្តី។
ក្នុងជំនួបនិងឱកាសនេះផងដែរចិនក៏បានឆ្លៀត យកពេលវេលានេះដើម្បីធ្វើការរិះគន់ ចំៗទៅលើសហរដ្ឋអាមេរិក ផងដែរចំពោះវិធីសាស្ត្រនៃការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់ខ្លួន កន្លងមកប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងតេហរ៉ង់។
គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងដោយផ្តោតសំខាន់ទៅលើវិស័យ សំខាន់ៗដូចជាសេវាសុខាភិបាលវិស័យហេដ្ឋារចនាសម្ព័ន្ធ រប្រយុទ្ធប្រឆាំងទៅនឹង អសន្តិសុខអនឡាញនិងក៏ដូចជាវិស័យកសិកម្មផងដែរ។
ទោះបីជាអាមេរិកនិងសម្ព័ន្ធមិត្តតែងតែរិះគន់ និងបង្ហាញក្តីបារម្ភចំពោះកិច្ចព្រមព្រៀងនេះក្តីប៉ុន្តែកាន់តែទូលាយឡើងចំពោះអ៊ីរ៉ង់ ជាពិសេសគម្រោងផ្លូវសូត្ររបស់ចិនដែលនឹងធ្វើឲ្យប្រទេស នៅមជ្ឈឹមបូព៍ាមួយនេះកាន់តែមានភាពជិតស្និទ្ធឡើងរវាងគ្នា៕
ប្រែសម្រួល៖ស៊ុនលី