ព័ត៌មានអន្តរជាតិ

មនុស្សរាប់រយលាននាក់ គ្រោងនឹងធ្វើដំណើរ នៅបុណ្យចូលឆ្នាំចិនខាងមុខ ក្នុងពេលដែលវីរុស Omicron បានធ្វើឱ្យទីក្រុង នៅចិនជាច្រើន ប្រុងជើងការខ្ពស់

ប៉េកាំង ៖ ទីក្រុងមួយចំនួនរបស់ចិន បានស្ថិតនៅក្នុងសភាព ប្រុងជើងការខ្ពស់ អំពីជំងឺកូវីដ-១៩ ខណៈដែលរដូវកាលធ្វើដំណើរ ក្នុងពិធីបុណ្យចូលឆ្នាំចិន បានចាប់ផ្តើមនៅថ្ងៃច័ន្ទ (១៧ មករា) ដោយតម្រូវឱ្យអ្នកធ្វើដំណើរ រាយការណ៍អំពីការធ្វើដំណើរ របស់ពួកគេប៉ុន្មានថ្ងៃមុន ការមកដល់ នៃការធ្វើដំណើរ ដោយសារវីរុសបំលែងថ្មី Omicron បានកើតឡើងនៅតំបន់ជាច្រើនទៀត រួមទាំងទីក្រុងប៉េកាំងផងដែរ ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរបានព្រមានថា វីរុសបំលែងថ្មី Omicron ឆ្លងលឿនខ្លាំង នឹងបន្ថែមហានិភ័យនៃការឆ្លង COVID-19 ខណៈដែលមនុស្សរាប់ រយលាននាក់ នឹងធ្វើដំណើរជុំវិញប្រទេសចិន សម្រាប់ថ្ងៃឈប់សម្រាកបុណ្យ ចូលឆ្នាំចិន ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែកុម្ភៈ ខាងមុខ ។

ទីក្រុងមួយចំនួន ដូចជាទីក្រុង Luoyang នៅកណ្តាលប្រទេសចិន និង Jieyang នៅភាគខាងត្បូង ប្រទេស បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកធ្វើដំណើរចាំបាច់ត្រូវ រាយការណ៍ទៅកាន់សហគមន៍ និយោជក ឬសណ្ឋាគារ អំពីការធ្វើដំណើរ របស់ពួកគេបី ថ្ងៃមុនថ្ងៃមកដល់។

ទីក្រុង Yulin ភាគនិរតីបាននិយាយ កាលពីថ្ងៃសៅរ៍ថា អ្នកដែលចង់ចូលទីក្រុង គួរតែបំពេញទម្រង់តាមអ៊ីនធឺណិត រួមទាំងលិខិតបញ្ជាក់សុខភាព និងព័ត៌មានលម្អិតអំពីការ ធ្វើដំណើរ របស់ពួកគេជាមុនឱ្យ បានមួយថ្ងៃមុន។

កាលពីចុងសប្តាហ៍ រដ្ឋធានីប៉េកាំង និងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូង បានរកឃើញករណីឆ្លងកូវីដប្រភេទ Omicron ឆ្លងក្នុងស្រុក៕

ប្រែសម្រួលៈ ណៃ តុលា

To Top