ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កំណើនសេដ្ឋកិច្ច របស់ចិន កំពុងជួយសេដ្ឋកិច្ចសកល ឱ្យសម្រេចបាននូវការ ងើបឡើងវិញ ជាបន្តបន្ទាប់

មួយឆ្នាំមុន ខណៈពេលដែលប្រទេសចិន ក្លាយជាតួអង្គសេដ្ឋកិច្ច ដ៏សំខាន់តែមួយគត់ នៅលើពិភពលោក ដែលសម្រេចបាននូវ កំណើនសេដ្ឋកិច្ច ទីភ្នាក់ងារសារព័ត៌មាន Bloomberg ធ្លាប់ចេញផ្សាយអត្ថបទ ដោយបានអះអាងថា កំណើនសេដ្ឋកិច្ច របស់ចិន កំពុងជួយសេដ្ឋកិច្ចសកល ឱ្យសម្រេចបាន នូវការងើបឡើងវិញ ជាបន្តបន្ទាប់ ។ មួយឆ្នាំក្រោយ ទន្ទឹមនឹងទិន្នន័យ សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ ត្រូវបានប្រកាស ដំណើរ ការសេដ្ឋកិច្ច របស់ចិនមិន បានធ្វើឱ្យពិភពលោក អស់សង្ឃឹមទេ ហើយបានក្លាយជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។

យោងតាម”តារាងពិន្ទុ”ប្រចាំឆ្នាំដែលរដ្ឋបាលជាតិ ស្ថិតិចិនបានប្រកាសនៅថ្ងៃទី ១៧ ខែមករាបានឱ្យដឹងថា សេដ្ឋកិច្ចចិនសម្រេច បាននូវការងើបឡើងវិញ ប្រកបដោយស្ថិរភាព ជាបន្តបន្ទាប់នៅឆ្នាំ ២០២១ ហើយគោលដៅសំខាន់ៗតាមការប៉ាន់ ប្រមាណទុកជាមុនត្រូវបានសម្រេច ដោយគ្រប់ជ្រុងជ្រោយ ពោលគឺ ទំហំ សេដ្ឋកិច្ចសរុប របស់ចិនមានចំនួនលើសពី ១ រយ ១០ ទ្រីលានយាន់ប្រាក់ចិន គឺ ដល់ទៅ ១១៤.៤ ទ្រីលានយាន់ប្រាក់ចិន បានឈរនៅ លំដាប់ទី ២ នៅលើពិភពលោក ដែលបានកើនឡើង ៨.១ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នាឆ្នាំ ២០២០ ។ ល្បឿនកំណើននេះគឺ ស្របទៅ តាមការ ប៉ាន់ ប្រមាណជាទូទៅ របស់សេដ្ឋវិទូទាំងឡាយ ហើយបន្តឈរ នៅលំដាប់ជួរមុខ ក្នុងចំណោមតួអង្គ សេដ្ឋកិច្ច ដ៏សំខាន់ នៅលើពិភពលោក ដែលបានបង្ហាញទៅកាន់ពិភពលោក ឱ្យឃើញម្តងទៀតនូវភាពធន់ និងកម្លាំងរស់រវើកយ៉ាងខ្លាំងក្លា នៃសេដ្ឋកិច្ចចិន ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចចិនសម្រេចបាននូវការងើបឡើងវិញ ប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ គឺអាស្រ័យលើការបន្តពង្រីក តម្រូវការក្នុងស្រុក ។ នៅឆ្នាំ ២០២១ ទំហំសរុប នៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមមានចំនួន លើសពី ៤០ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ១២.៥ ភាគរយបើប្រៀបធៀប នឹងឆ្នាំ ២០២០ ទំហំវិនិយោគខាងអចលនាទ្រព្យនៅទូទាំងប្រទេសមានចំនួន លើសពី ៥០ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៤.៩ ភាគរយ ។ អត្រារួមចំណែក របស់តម្រូវការក្នុងស្រុក ចំពោះកំណើនសេដ្ឋកិច្ច បានឡើងដល់ ៧៩.១ ភាគរយ ។ ដូចនេះ ឧត្តមភាពនៃទីផ្សារដ៏ធំធេង របស់ប្រទេសចិនត្រូវបានបង្ហាញ យ៉ាងពេញលេញ តម្រូវការក្នុងស្រុក បានក្លាយជាកម្លាំងអូសទាញ ដ៏សំខាន់បំផុត នៃកំណើនសេដ្ឋកិច្ចរបស់ចិន ហើយមានតួនាទីយ៉ាងសំខាន់ ចំពោះដំណើរវិលជុំ ក្នុងស្រុកឱ្យមានភាពកាន់តែខ្លាំងឡើងៗ ជាបន្តបន្ទាប់ ។

ព្រមពេល ជាមួយគ្នានេះ និម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលដំណើរ វិលជុំទាំងជាតិ និងអន្តរជាតិជំរុញគ្នាទៅវិញ ទៅមក ក៏មានអំណោយផល ដល់ការងើបឡើងវិញ ជាបន្តបន្ទាប់ នៃ សេដ្ឋកិច្ចចិនផងដែរ ។ មួយផ្នែក ការពង្រីកតម្រូវការក្នុងស្រុក បានជំរុញដល់ការនាំចូល ឱ្យកើនឡើង មួយផ្នែកទៀត ការពង្រីកតម្រូវការមកពីខាងក្រៅ ក៏បានជំរុញដល់ការ នាំចេញឱ្យកើនឡើង ផងដែរ ។ នៅឆ្នាំ ២០២១ ទំហំសរុប នៃការនាំចេញនាំចូលទំនិញ របស់ប្រទេសចិនបានបំបែក កំណត់ត្រាខ្ពស់បំផុតម្តងទៀត ក្នុងប្រវត្តិសាស្រ្ត ក្នុងនោះ ការនាំចូល និងនាំចេញបានកើនឡើង ២១.៥ ភាគរយនិង ២១.២ ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងឆ្នាំ ២០២០ ។

ក្នុងបរិបទដែលវិស័យពាណិជ្ជកម្ម និងវិនិយោគនៅទូទាំងពិភពលោក មានភាពថមថយចុះពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការដ៏ខ្លាំងក្លា នៃទីផ្សារចិន បានផ្តល់ការបញ្ជាទិញ និងឱកាសវិនិយោគ កាន់តែច្រើនដែលមានកម្លាំង ទាក់ទាញយ៉ាងខ្លាំង សម្រាប់សហគ្រាស ទូទាំងពិភពលោក ។ លើសពីនេះទៅទៀត ក្នុងនាមជា” រោងច្រកសកលលោក” ដែលមានប្រព័ន្ធឧស្សាហកម្ម ដ៏ល្អពេញ លេញនិងផលិតភាព ប្រកបដោយស្ថិរភាព ក្នុងរយៈពេលមួយឆ្នាំ កន្លងទៅនេះ ប្រទេសចិនបានបំពេញ តាមតម្រូវការ ដែលបាននិងកំពុងកើនឡើង ឥតឈប់ឈររបស់បណ្តាប្រទេសនានា នៅលើពិភពលោក ចំពោះផលិតផលចិន ដែលបានលំនឹងដល់ខ្សែសង្វាក់ ឧស្សាហកម្មនិង ខ្សែសង្វាក់ផ្គត់ផ្គង់សកល ។

នាពេលបច្ចុប្បន្ននេះ បរិយាកាសសេដ្ឋកិច្ច ដែលប្រទេសចិន កំពុងប្រឈមមុខ នៅតែមានភាពស្មុគ្រស្មាញ និងតឹងរ៉ឹង ប៉ុន្តែនិន្នាការល្អប្រសើរ ជាមូលដ្ឋាន របស់សេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរ នឹងមិនកែប្រែនោះទេ ។ ទន្ទឹមនឹងពេលវេលា រំកិលទៅមុខ សមិទ្ធផល នៃគោលនយោបាយពាក់ព័ន្ធ របស់ប្រទេសចិន កំពុងលេចចេញជាបន្តបន្ទាប់ ។ ប្រការនេះក៏ធ្វើឱ្យប្រទេសចិន មានជំនឿចិត្ត ទីបង្អែក និងសមត្ថភាព ក្នុងការសម្រេច បាននូវការ អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងភាពរឹងមាំ ខណៈកំពុងប្រឈម នឹងបរិយាកាសអន្តរជាតិ ដែលពោរពេញទៅដោយភាព មិនប្រាកដប្រជា ៕

To Top