សូមរំលឹកឡើងវិញ នូវដំណើរកាទូតឆ្នាំ ២០២១ របស់លោក Xi Jinping ប្រធានរដ្ឋចិន
ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ មេដឹកនាំចិន និងរុស្ស៊ីរួមគ្នា ធ្វើជាសាក្សី ក្នុងពិធីបើកការដ្ឋាន សាងសង់គម្រោង កិច្ចសហប្រតិបត្តិការ ថាមពលនុយក្លេអ៊ែរចិន-រុស្ស៊ី តាមប្រព័ន្ធវីដេអូ
ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ មេដឹកនាំចិននិងឡាវ រួមគ្នាធ្វើជាសាក្សី ក្នុងការដាក់ឱ្យប្រើប្រាស់ ផ្លូវដែកចិន-ឡាវ តាមប្រព័ន្ធវីដេអូ
ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ មេដឹកនាំចិននិងអាមេរិក ធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ មេដឹកនាំចិននិងរុស្ស៊ី ធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ
ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក Xi Jinping ថ្លែងសុន្ទរកថា គន្លឹះតាមប្រព័ន្ធវីដេអូ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ
លោក Xi Jinping បានជួបពិភាក្សា តាមទូរស័ព្ទជាង ៨០ ដង ផ្ញើរសារលិខិតជាង ៦០ ដង កិច្ចជំនួបតាមប្រព័ន្ធវីដេអូ ៤០ ដង ផ្ញើសំបុត្រនិង ឆ្លើយតបសំបុត្រច្រើនជាង ៣០ ដង…
នៅពីក្រោយតួលេខ គឺជាការគិតពិចារណា ចំពោះជោគវាសនា របស់មនុស្សជាតិ គឺជាការគ្រោងផែនការ អំពីស្ថានការណ៍អន្តរជាតិ និងជាកម្លាំងជំរុញ ដល់ការងើបឡើងវិញ នៃប្រទេសមហាអំណាច ។
នៅឆ្នាំ ២០២១ មេដឹកនាំចិននិងរុស្ស៊ី បានធ្វើកិច្ចជំនួប តាមទូរស័ព្ទចំនួន ៤ ដង ។
មេដឹកនាំចិន និងអាមេរិកបានពិគ្រោះពិភាក្សា តាមទូរស័ព្ទចំនួន ២ ដងនិងធ្វើកិច្ចជំនួប តាមប្រព័ន្ធវីដេអូលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ។ លោក Xi Jinping បានជួបពិភាក្សាតាមទូរស័ព្ទនិងផ្ញើសារជាង ៣០ ដងជាមួយមេដឹកនាំ នៃប្រទេសជិតខាង ។ លោក Xi Jinping បានជួបពិភាក្សា តាមទូរស័ព្ទជាង ៣០ ដងជាមួយមេដឹកនាំនៃប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីននិងប្រទេសកោះប៉ាស៊ីហ្វិក ។
នៅឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុ កិច្ចប្រជុំកំពូល សុខភាពសកល សន្និសីទលើកទី ១៥ នៃភាគីហត្ថលេខីនៃ《អនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីជីវចម្រុះ》 និងសន្និសីទសកលស្តីពីចរាចរណ៍ ប្រកបដោយនិរន្តរភាពទូទាំងពិភពលោក នៃអង្គការសហប្រជាជាតិ លើកទី ២ ជាដើម ។ លោក Xi Jinping បានលើកឡើង ពីផែនការចិនយ៉ាងច្បាស់លាស់ ។
នៅឆ្នាំ ២០២១ កិច្ចប្រជុំរំលឹកខួបលើកទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ បានបើកធ្វើ ។
ប្រឈមមុខនឹងស្ថានការណ៍ បម្រែបម្រួលនិងជំងឺ Covid-19 លោក Xi Jinping ជ្រោងទង់សហគមន៍ រួមវាសនា របស់មនុស្សជាតិដឹកនាំប្រទេសចិន បង្កើតស្ថានការណ៍ថ្មី ក្នុងស្ថានការណ៍បម្រែបម្រួល ពិភពលោក ធ្វើឱ្យវិបត្តិក្លាយទៅជាឱកាស ក្នុងស្ថានការណ៍ពិភពលោក ដែលច្របូកច្របល់ បន្តដើរទៅមុខ ដោយក្លាហានតាមរយៈការតស៊ូនិងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកការស្តារភាពរុងរឿង ដ៏អស្ចារ្យ នៃប្រជាជាតិចិនឡើងវិញ ស្វែងរកវឌ្ឍនភាពសម្រាប់ មនុស្សជាតិ និងស្វែងរកសន្តិភាព និងស្ថិរភាពសម្រាប់ពិភពលោក ៕
 
													
																							
 
																								
												
												
												
 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									