ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ លើកុមារនៅអាមេរិក មានរហូតដល់ជិត ១០លាននាក់

វ៉ាស៊ីនតោន ៖ កុមារជិត ៩,៥លាននាក់ នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត ហើយករណីឆ្លងលើកុមារបាន “កើនឡើងយ៉ាងខ្លាំង” នៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ចុង ក្រោយរបស់បណ្ឌិតសភា កុមារអាមេរិក (AAP ) និងសមាគមមន្ទីរពេទ្យកុមារ ។

យោងតាមរបាយការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ បានឱ្យដឹងថា កុមារសរុបចំនួន ៩,៤៥២,៤៩១ ករណីត្រូវបានរាយការណ៍នៅទូទាំង ប្រទេសគិតត្រឹមថ្ងៃទី១៣ ខែមករា ហើយកុមារ តំណាងឱ្យ ១៧,៨ភាគរយ នៃករណី ដែលត្រូវបានបញ្ជាក់ទាំងអស់ នេះបើយោងតាមរបាយការណ៍ ដែលបាន ចេញផ្សាយកាលពីថ្ងៃអង្គារ ។

អត្រាឆ្លងសរុបគឺ ១២៥៥៩ករណី ក្នុង កុមារ ១០០០០០នាក់ នៃចំនួនប្រជាជន។ យោងតាម AAP បានឱ្យដឹងថា ករណីកុមារជិត ១លានករណីត្រូវបានរាយការណ៍នៅក្នុង សប្តាហ៍មុន ដែលបញ្ចប់នៅថ្ងៃទី១៣ ខែមករា ពោលគឺ ៤ ដងនៃអត្រាខ្ពស់បំផុត នៃការកើនឡើងកាលពី រដូវរងាចុងក្រោយ។

ផ្ទាំងពាណិជ្ជកម្ម

ចំនួនករណីប្រចាំសប្តាហ៍ គឺកើនឡើង ៦៩ ភាគរយលើករណីបន្ថែមចំនួន ៥៨ម៉ឺនករណី ដែលបានរាយការណ៍កាលពីសប្តាហ៍មុន ហើយចំនួនករណីកើនឡើង ៣ដងពីពីរសប្តាហ៍មុន នេះបើយោងតាម AAP ។

នេះជាសប្តាហ៍ទី២៣ ជាប់ៗគ្នាករណីកុមារនៅសហរដ្ឋអាមេរិក មានលើសពី ១០ម៉ឺនករណី។ យោងតាម AAP បានឱ្យដឹងថា ចាប់តាំងពីសប្តាហ៍ដំបូងនៃខែកញ្ញា មានករណីកុមារបន្ថែមជាង ៤,៤លានករណី។

យោងតាមរបាយការណ៍បានឱ្យដឹងថា កុមារមានចំនួន ១,៧ ទៅ ៤,៤ភាគរយ នៃការចូលមន្ទីរពេទ្យសរុប ដែលបានរាយការណ៍ ហើយ ០ ទៅ ០,២៦ភាគរយ នៃការស្លាប់ទាំងអស់នៃជំងឺកូវីដ-១៩ នេះបើយោងតាមរបាយការណ៍៕

To Top
×