បរទេស ៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសអេស្តូនី លីទុយអានី និង ប្រទេសឡាតវី កំពុងរង់ចាំការយល់ព្រម ពីសហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាវុធធុនធ្ងន់ ដែលផលិតដោយអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍នេះ បាននិយាយថា បណ្តាប្រទេសនៅរដ្ឋបាល់ទិកទាំងបី បានត្រៀមខ្លួនដើម្បីផ្ទេរអាវុធដូចជា សព្វាវុធសម្រាប់ការប្រឆាំងគ្រឿងសឹក និងមីស៊ីលបាញ់ពីដីទៅអាកាស ទៅកាន់ប្រទេសអ៊ុយក្រែន។
លោក Jim Risch ដែលជាមន្រ្តីជាន់ខ្ពស់ នៃគណបក្សសាធារណរដ្ឋនៅគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបានប្រាប់ Politico ថា លោកសង្ឃឹមថា រដ្ឋបាលរបស់លោក Biden នឹងយល់ព្រមភ្លាមៗនូវការផ្ទេរអាវុធ ទៅអ៊ុយក្រែននេះ។
បទប្បញ្ញត្តិអាជ្ញាប័ណ្ណនាំចេញរបស់សហរដ្ឋអាមេរិក តម្រូវឱ្យបណ្តាប្រទេសបាល់ទិក ស្វែងរកការយល់ព្រមពីក្រសួងការបរទេសជាមុនសិន មុននឹងផ្ទេរអាវុធទៅអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

