បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃប្រធានាធិបតីអាមេរិក Joe Biden នៅសប្តាហ៍នេះបាននិយាយអះអាងថា សមភាគីលោកប្រធានាធីបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើសកម្មភាពវាយលុយចូលអ៊ុយក្រែន តែមិនមែនក្នុងទំរង់សង្គ្រាម ពេញនោះទេ។

ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងនៅក្នុងសន្និសិទកាសែតមួយទៀតថា លោក Putin នឹងទទួលខុសត្រូវក្នុងកម្រិតធ្ងន់ធ្ងរ ចំពោះលុកលុយណាមួយចំពោះអ៊ុយក្រែន ជាមិនខាន។
ក្រោយមកសេតវិមាន ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា សកម្មភាពយោធាណាមួយដោយរុស្ស៊ី នឹងអាចឈានទៅដល់ការដោះដូរគ្នា រវាងយោធាដូចគ្នាហើយអាចនឹង
ធ្ងន់ធ្ងរជាមិនខាន ពីការឆ្លើយតប របស់ប្រទេសលោកខាងលិច។
គួរឲ្យដឹងដែរថារុស្សីមានវត្តមានយោធា ប្រមាណជា១០០០០០នាក់ មកហើយនៅក្បែរទៅនឹងព្រំដែនអ៊ុយក្រែន និងកំពុងធ្វើការទាមទារដាច់ខាត មិនឲ្យអ៊ុយក្រែនអាចចូលរួមជាសមាជិក របស់អង្គការណាតូឡើយ បើមិនចង់មានបញ្ហាទេនោះ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
