ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងថា ក្រុងហុងកុង នឹងផ្អាកការបង្រៀនទល់មុខគ្នា នៅក្នុងអនុវិទ្យាល័យ ចាប់ពីថ្ងៃច័ន្ទ ទី២៤ ខែមករា រហូតដល់ក្រោយចូលឆ្នាំចិន ហើយអាជ្ញាធរបាននិយាយថា ដោយសារតែការកើនឡើង នៃចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ នៅក្នុងសាលារៀនជាច្រើន នៅក្នុងទឹកដីដែលគ្រប់គ្រង ដោយប្រទេសចិន ។
រដ្ឋាភិបាលបានផ្អាកថ្នាក់រៀន នៅសាលាបឋមសិក្សា និងសាលាមត្តេយ្យ កាលពីដើមខែនេះ ហើយបានដាក់ការទប់ស្កាត់ ដូចជាការហាមឃាត់ការទទួលទានអាហារ នៅភោជនីយដ្ឋាន ក្រោយម៉ោង៦ល្ងាច និងការបិទកន្លែង ដូចជាកន្លែងហាត់ប្រាណ រោងភាពយន្ត និងហាងកែសម្ផស្សជាដើម ។
រដ្ឋាភិបាលបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា សាលារៀននឹងបិទរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំចិន។ ខណៈពេលដែលអតីតសិស្សថ្នាក់ទី៦ កំពុងរៀបចំសម្រាប់ការប្រឡង អាចមានថ្នាក់ខ្លះប្រឈមមុខគ្នា មួយចំនួន កម្រិតផ្សេងទៀតទាំងអស់ ត្រូវតែលុបចោល ឬពន្យារពេលការប្រឡង និងសកម្មភាពនានាន។
ការិយាល័យអប់រំ របស់ទីក្រុងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានភាពជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ” ។ “មានករណីជាច្រើន ដែលបញ្ជាក់ថា មិនស្គាល់ប្រភពដើម” ។
វិធានការតឹងរ៉ឹង បានប្រគល់ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី មើលពីស្ថានការណ៍ដែលមានបន្ទាប់ពី មជ្ឈមណ្ឌលបានចាត់វិធានការបែបនេះ ជាលើកដំបូងក្នុងឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា