បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវ នៅពេលក្រោយ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក Blinken បានព្រមាន រដ្ឋាភិបាលទីក្រុងម៉ូស្គូពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើកងកម្លាំងរបស់រុស្ស៊ី ឆ្លងកាត់ព្រំដែន។
រុស្ស៊ីមានទាហាន១០ម៉ឺននាក់នៅព្រំដែន ប៉ុន្តែបដិសេធផែនការឈ្លានពានទៅលើប្រទេស អ៊ុយក្រែន។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចេញការទាមទារទៅកាន់លោកខាងលិច រួមទាំងការបញ្ឈប់ប្រទេសអ៊ុយក្រែន ពីការចូលរួមក្នុងអង្គការណាតូ។ លោក ពូទីន ក៏ចង់ឱ្យសម្ព័ន្ធភាពការពារលោកខាងលិច បោះបង់សកម្មភាពយោធានៅអឺរ៉ុប ខាងកើតដែរ ប៉ុន្តែលោកមិនបានទទួលការ ធានាឡើងវិញទេ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

