ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ របាំងមុខលាក់ពុត ប្រជាធិបតតេយ្យ របស់អាមេរិក ត្រូវបានលាតត្រដាង រួចហើយ

ថ្ងៃទី២០ ខែមករា មួយឆ្នាំមុន ថ្លែងក្នុងសុន្ទរកថា ឡើងកាន់មុខតំណែង អ្នកដឹកនាំអាមេរិក បានស្បថស្បែថា នឹងយកឈ្នះលើជំងឺកូវីដ១៩ ព្រមនឹងធ្វើឱ្យអាមេរិក ដែលបែកបាក់គ្នា មានសាមគ្គីភាពឡើងវិញ ។ នៅពេលនោះ ពាក្យសម្បថនេះ បាននាំមកនូវក្តីសង្ឃឹម ដល់ប្រជាជនអាមេរិក ដែលទើបរងផលប៉ះពាល់ ពីភាពចលាចលនៅវិមានរដ្ឋសភា អាមេរិក និងការរីករាលដាល នៃជំងឺកូវីដ១៩ ។

ប៉ុន្តែក្រោយមួយឆ្នាំ ពេលបច្ចុប្បន្ននេះ ក្នុងស្រុកអាមេរិក ជំងឺកូវីដ១៩បានរីករាលដាល ជាថ្មីម្តងទៀត អត្រាអតិផរណា បានឡើងកម្រិតខ្ពស់ នយោបាយមានភាព បែកបាក់គ្នាកាន់តែធ្ងន់ធ្ងរ ។ល។ ការស្ទង់ប្រជាមតិថ្មីបំផុតរបស់ក្រុមហ៊ុន Gallup បានបង្ហាញឱ្យឃើញថា អត្រាគាំទ្ររបស់អ្នកដឹកនាំ អាមេរិកបានធ្លាក់ចុះពី៥៧ភាគរយ កាលពីមួយឆ្នាំមុន គឺពេលទើបឡើងមុខតំណែង មកនៅត្រឹម៤០ភាគរយ ។

ខែកុម្ភៈ ឆ្នាំមុន ខណៈពេលថ្លែងសុន្ទរកថា ស្តីពីនយោបាយការទូត អ្នកដឹកនាំអាមេរិកបានស្រែកថា “អាមេរិកត្រឡប់មកវិញហើយ ” ប៉ុន្តែមិនដល់កន្លះឆ្នាំផង អាមេរិកបានដកទ័ពពីអាហ្វហ្កានីស្ថាន យ៉ាងប្រញាប់ប្រញាល់ ដែលបាន បង្កបង្កើតគ្រោះ មហន្តរាយមនុស្សធម៌ ជាងនេះទៅទៀត សេតវិមានទទូច បើកធ្វើអ្វីដែលហៅថា កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ ដោយមិនអើពើថា ពន្លឺប្រជាធិបតេយ្យរបស់ខ្លួន មានភាពកាន់តែស្រអាប់ទៅ ចុងបំផុត កិច្ចប្រជុំកំពូលលើកនេះ បានបញ្ចប់ដោយបរាជ័យ ធ្វើឱ្យ “ប្រជាធិបតេយ្យបែបអាមេរិក”កាន់តែអាម៉ាស់មុខ ។

និយាយជារួម នេះជាលទ្ធផលដែលចៀសមិនរួច ដែលប្រព័ន្ធរបបប្រជាធិបតេយ្យ របស់អាមេរិកអស់ថាមពល ។ បើមើលពីផ្នែកនយោបាយអាចឃើញថា ប្រព័ន្ធរបបការបំបែក អំណាចទាំងបី និងការរក្សាតុល្យភាព រវាងគណបក្សទាំងពីរ បានក្លាយទៅជា “នយោបាយវេតូ”រួចទៅហើយ បណ្តាលឱ្យអាមេរិក មានការតតាំងគ្នានិងភាព ប្រេះស្រាំ កាន់តែធ្ងន់ធ្ងរ ។ ព្រមពេលជាមួយគ្នានេះ នយោបាយ លុយកាក់ ក៏បានរំខានដល់ដំណើរការ ទាំងស្រុង នៃការបោះឆ្នោត សកល ការតាក់តែងច្បាប់ និងអភិបាលកិច្ចរបស់អាមេរិក ផងដែរ ។

បើមើលពីផ្នែកសេដ្ឋកិច្ច អាចឃើញថា សេរីភាពនិយមបែបថ្មី ដែលមជ្ឈដ្ឋាននយោបាយ និងពាណិជ្ជកម្មរបស់អាមេរិក បានខិតខំប្រឹងប្រែង ផ្សព្វផ្សាយនោះ បានបន្សល់ទុកហានិភ័យ មិនតិចទេ ចំពោះសេដ្ឋកិច្ចអាមេរិក ។ កាសែត «South China Morning Post »បានសម្គាល់ឃើញថា សេរីភាពនិយមបែបថ្មី របស់អាមេរិកបណ្តាល ឱ្យសេដ្ឋកិច្ចពិតកាន់តែឥតប្រយោជន៍ ហើយបានធ្វើឱ្យវិសមភាពសង្គម និងទំនាស់សង្គមមាន សភាពកាន់តែធ្ងន់ធ្ងរ ។

តាមពិតទៅ ប្រជាពលរដ្ឋអាមេរិកបានចាប់អារម្មណ៍ដល់បញ្ហានេះរួចហើយ ។ ការស្ទង់ប្រជាមតិដែលវិទ្យាស្ថាន Siena ប្រកាសនៅថ្ងៃទី ១៨ ខែមករា បានបង្ហាញថា អ្នកបោះឆ្នោត នៃក្រុងញូវយ៉កចំនួន៥៧ភាគរយ សម្គាល់ ឃើញថា អាមេរិកបាននិងកំពុងដើរខុសផ្លូវ ។ ប៉ុន្តែ អាមេរិក បានធ្លាក់ក្នុងអន្ទាក់ ដ៏ចម្លែកមួយ ពោលគឺ៖ មនុស្សទាំងអស់សុទ្ធ តែដឹងហើយថា ទិសដៅខុសហើយ ប៉ុន្តែគ្មានមធ្យោបាយអ្វីឡើយ ។

ថ្លែងក្នុងសុន្ទរកថាឡើងកាន់មុខ តំណែងកាលពីមួយឆ្នាំមុន អ្នកដឹកនាំអាមេរិកធ្លាប់ស្រែកថា ការជាប់ឆ្នោតរបស់លោក “មិនមែនជាភាពជោគជ័យ របស់អ្នកឈរឈ្មោះ តែ ម្នាក់ឯងទេ គឺជាភាពជោគជ័យ របស់បុព្វហេតុប្រជាធិបតេយ្យ ហ្នឹងឯង ” ។ ប៉ុន្តែការពិតជាក់ស្តែង ក្នុងរយៈពេលមួយ ឆ្នាំកន្លងមកបានបញ្ជាក់ថា ការនេះមិន មែនជាភាពបរាជ័យ របស់អ្នកឈរឈ្មោះតែម្នាក់ឯងទេ គឺជាភាពបរាជ័យ របស់ប្រជាធិបតេយ្យ បែបអាមេរិកទាំងមូល ៕

To Top