ព័ត៌មានអន្តរជាតិ

អង់គ្លេស ព្រមានប្រធានាធិបតីរុស្ស៊ី និងចិន៖ លោកខាងលិច នឹងក្រោកឈរតទល់ ចំពោះភាពផ្តាច់ការ

" "

បរទេស៖ ប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ បានធ្វើការព្រមានដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងថា សម្ពន្ធមិត្តរបស់ខ្លួន នឹងរួបរួមគ្នាប្រយុទ្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ ទល់នឹងភាពផ្តាច់ការដែលខ្លួននិយាយថា មានការលេចធ្លោរខ្លាំង ឡើងជាងពេលណាៗទាំងអស់ គិតចាប់តាំងពីសង្គ្រាមត្រជាក់មក។

ថ្លែងនៅក្នុងប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Liz Truss បានមានប្រសាសន៍ថា ប្រទេសអង់គ្លេស និងសម្ពន្ធមិត្តនៅក្នុងលោកសេរី ត្រូវតែឆ្លើយតបរួមគ្នាចំពោះ ការគម្រាមកំហែងសកល ធ្វើចំណងមិត្តភាពឲ្យកាន់តែស៊ីជម្រៅ ជាមួយបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងប្រឈមមុខនឹង អ្នកឈ្លានពានពិភពលោក ដែលកំពុងតែប្រើប្រាស់ ការពឹងផ្អែកផ្នែកសេដ្ឋកិច្ច ដើម្បីព្យាយាមទទួលបាន នូវអ្វីដែលពួកគេចង់បាន។

" "

លោក Liz Truss និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានជួបសមភាគីអូស្ត្រាលី នៅក្នុងទីក្រុងស៊ីដនី សម្រាប់កិច្ចពិភាក្សាលំដាប់ រដ្ឋមន្ត្រីប្រចាំឆ្នាំរវាងអូស្ត្រាលី និងអង់គ្លេស ហើយនឹងមានការពិភាក្សាគ្នា អំពីសំណើអូស្ត្រាលីទិញយកនាវា មុជទឹកថាមពលនុយក្លេអ៊ែ។

" "

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បាននិយាយថា មិនមានផែនការបង្កើត មូលដ្ឋានយោធាអង់គ្លេស នៅក្នុងប្រទេសអូស្ត្រាលីនោះទេ។ ប្រទេសទាំងពីរបានចុះហត្ថលេខា ផ្តល់មូលនិធិដល់ហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងតំបន់ ដែលជាការទប់ទល់នឹង ឥទ្ធិពលរបស់ប៉េកាំង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top