បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ កំពុងពិចារណាពីលទ្ធភាពនៃ ការបញ្ជូនទាហានរាប់រយនាក់បន្ថែមទៀត ទៅកាន់ប្រទេសសម្ព័ន្ធមិត្ត ជិតខាងអ៊ុយក្រែនជា “ការរារាំង” ដល់ប្រទេសរុស្ស៊ី ដោយហេតុនេះបង្កើនការរួមចំណែក របស់ចក្រភពអង់គ្លេសចំពោះ ប្រតិបត្តិការរបស់អង្គការណាតូនៅក្នុងតំបន់។ នេះបើតាមកាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពការពារជាតិ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកសម្ព័ន្ធភាព ត្រូវបានគេរាយការណ៍ថា បានធ្វើការពិភាក្សាកម្រិតខ្ពស់ អំពីការពង្រឹងវត្តមានយោធា របស់ពួកគេនៅក្នុងរដ្ឋបាល់ទិក និងប៉ូឡូញ ភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស លោកស្រី Liz Truss បានព្រមានប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ឱ្យ “ថយពីអ៊ុយក្រែន មុនពេលគាត់ធ្វើ កំហុសយុទ្ធសាស្ត្រដ៏ធំមួយ”។ នេះបើតាម The Times ដោយស្រង់សម្តីលោក Truss។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសដឹកនាំ ក្រុមប្រយុទ្ធរបស់អង្គការណាតូ ដែលមានកងទ័ពចំនួន ១ ២០០ នាក់ នៅក្នុងប្រទេសអេស្តូនី ដែលវាមានរថក្រោះ រថពាសដែក ប្រព័ន្ធការពារដែនអាកាស និងទ្រព្យសម្បត្តិស៊ើបការណ៍។ ប៉ូឡូញទទួលទាហានអង់គ្លេសចំនួន ១៤០នាក់ ជាផ្នែកនៃបេសកកម្មរបស់អង្គការ ណាតូ ផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
