ព័ត៌មានអន្តរជាតិ

ចិន បិទគណនី WeChat នាយករដ្ឋមន្ត្រី អូស្ត្រាលីច្រើនខែ

" "

បរទេស៖ ប្រធានគណកម្មការស៊ើបការសំងាត់ នៃសភាជាតិអូស្ត្រាលី នៅសប្តាហ៍នេះបានបើកការ ចោទប្រកាន់មួយ ទៅលើប្រទេសចិនថា បានជ្រៀតជ្រែកទៅដល់ប្រជាធិបតេយ្យ នៅក្នុងប្រទេសបន្ទាប់ពី គណនេយ្យបណ្តាញសង្គម WeChat របស់លោកនាយករដ្ឋមន្ត្រី អូស្ត្រាលីលោក Scott Morrison ត្រូវបានបិទអស់រយៈពេល ជាច្រើនខែមកហើយ។

មន្ត្រីជាន់ខ្ពស់លោក James Paterson រូបនេះបានអះអាងបន្តទៀតដែរថា គិតមកត្រឹមថ្ងៃចន្ទនេះគណនី WeChat របស់លោកនាយករដ្ឋមន្ត្រី ដែលបានបិទជាច្រើនខែ ដោយមិនទាន់ដឹងមូលហេតុនោះ នៅមិនទាន់ត្រូវបានបើកឲ្យ ដំណើរការឡើងវិញនៅឡើយទេ។

" "

លោកបន្តដែរថា សម្រាប់ទស្សនៈខ្ញុំនៅពេលនេះមានន័យថា WeChat គឺជាបណ្តាញសង្គមដែល មានភាពជិតស្និទ្ធ និងស្ថិតនៅក្រោមការ គ្រប់គ្រងដោយគណបក្ស កុម្មុយនីសចិនទៀតផង ដែលមានន័យថា កិច្ចការងារផ្ទៃក្នុងនៃបណ្តាប្រទេសជាច្រើន គឺត្រូវបានជ្រៀតជ្រែកដោយចិន
ហើយជាពិសេសគួរឲ្យបារម្ភ ចំពោះការបោះឆ្នោតដែលនឹង ឈានចូលមកដល់ក្នុងរយៈពេល មិនដល់មួយឆ្នាំទៀតនៅឡើយនោះ ៕

" "

ប្រែសម្រួល៖ ស៊ុន លី

To Top