បាងកក ៖ អ្នកទេសចរបរទេស ទំនងជាមានជម្រើសធានារ៉ាប់រង បន្ថែមទៀត ដើម្បីរ៉ាប់រងការចំណាយលើមន្ទីរពេទ្យ និងសណ្ឋាគារនៅដាច់ ដោយឡែកពីគេក្នុងប្រទេសថៃ ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាម ដោះស្រាយបញ្ហាអ្នកទេសចរ ដែលឆ្លង ជំងឺកូវីដ-១៩ មិនព្រមបង់ថ្លៃថ្នាំ ឬរត់ចេញពីសណ្ឋាគារ ។
លោក Yuthasak Supasorn អភិបាលអាជ្ញាធរទេសចរណ៍ នៃប្រទេសថៃបានលើកឡើងថា រដ្ឋាភិបាលកំពុងពិភាក្សា ជាមួយការិយាល័យគណៈកម្មការ ធានារ៉ាប់រង (OIC) ផ្តល់ជម្រើសធានារ៉ាប់រងជំងឺកូវីដ-១៩ សម្រាប់អ្នកទេសចរ ដែលទទួលថ្នាំបង្ការ ដែលការធានារ៉ាប់រង ការធ្វើដំណើរមិនរ៉ាប់រង លើការចំណាយផ្នែកវេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យ ឬសណ្ឋាគារដាច់ដោយឡែក សម្រាប់ករណី មិនមានរោគសញ្ញាស្រាល។
សេចក្តីសម្រេចថ្មីមួយពី មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) កាលពីសប្តាហ៍មុនបានចែងថា ប្រសិនបើការធានារ៉ាប់រង របស់អ្នកទេសចរមិនរ៉ាប់រងថ្លៃព្យាបាលទាំងអស់ សម្រាប់ការឆ្លងជំងឺកូវីដ-១៩ ពួកគេត្រូវទទួលខុសត្រូវចំពោះការចំណាយបែបនេះដោយខ្លួនឯង។
លោកបានលើកឡើងថា នេះមានន័យ ថា សណ្ឋាគារទាំងពីរដែលអនុញ្ញាតឱ្យភ្ញៀវរំលងដំណើរការត្រួតពិនិត្យ និងភ្ញៀវដែលមិនព្រមបង់ថ្លៃព្យាបាល នឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្ដ៍។
អនុគណៈកម្មាធិការ CCSA នៅតែត្រូវពិភាក្សាលម្អិតអំពីជម្រើស និងការដាក់ទណ្ឌកម្ម។ លោកបានបន្ដ ថា ជាគោលការណ៍ បុព្វលាភធានារ៉ាប់រង អាចចាប់ផ្តើមពី ៨០០បាតក្នុងមនុស្សម្នាក់ ដើម្បីរ៉ាប់រងការចំណាយលើការស្នាក់នៅ ដាច់ដោយឡែកពីសណ្ឋាគារ ដែលចាប់ផ្តើមពី ៣០០០០ បាត។
លោកបានបន្ថែមទៀតថា “កាលពីមុនយើងបានស្វែង រកកិច្ចសហប្រតិបត្តិការពីសណ្ឋាគារ ដើម្បីមើលថែភ្ញៀវក្នុងអំឡុងពេលដំណើរការពិនិត្យសុខភាព។ ច្បាប់ថ្មីកំណត់ការអនុលោមតាមវិធានការសុខភាពយ៉ាងតឹងរ៉ឹង ។ សណ្ឋាគារមិនអាចមាន ការព្រងើយកន្តើយ ចំពោះដំណើរការនេះទេ ឬពួកគេប្រថុយនឹងការបណ្តេញ ចេញពីការចុះឈ្មោះក្នុងប្រទេសថៃ ដែលធ្វើឱ្យពួកគេ មិនអាចស្វាគមន៍បាន”៕
ដោយ ឈូក បូរ៉ា