រ៉ូម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅក្នុង ប្រទសអ៊ីតាលី ចំនួន៧៧.៦៩៦នាក់ ក្នុងរយៈពេលល២៤ម៉ោង កន្លងមកនេះ ។
គេឃើញអ្នកទេសចរ ពាក់ម៉ាសមុខពេលចូលទស្សនា Colosseum នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ។
កាលពីថ្ងៃច័ន្ទ ប្រទេសអ៊ីតាលី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៧.៦៩៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួន ករណីឆ្លងជំងឺកូវីដ-១៩សរុបកើនឡើងដល់១០.០០១.៣៤៤នាក់ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាល ។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២គេឃើញស្ត្រីម្នាក់ បានបង្ហាញឯកសារដល់បុគ្គលិក នៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

