ព័ត៌មានអន្តរជាតិ

តើត្រូវលោតឆ្លង គម្លាតធំ ខាងការអភិវឌ្ឍន៍ តាមវិធីណា ទើបអាចស្តារការ អភិវឌ្ឍ របស់ពិភពលោក ឡើងវិញ?

នៅថ្ងៃទី ១៧ ខែមករា កាលពី៥ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូល រួមកិច្ចប្រជុំ ប្រចាំឆ្នាំ២០១៧ នៃវេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស សុន្ទរកថា របស់លោកបានផ្តោត លើសំណួរដែលថា “តើពិភពលោកនេះ កើតមានបញ្ហាអ្វី ហើយតើយើង ត្រូវធ្វើយ៉ាងម៉េច” បាននាំមកនូវជំនឿចិត្ត និងកម្លាំងចិត្ត សម្រាប់ពិភពលោក ។

លោកនេះ ក្នុងថ្ងៃទី ១៧ ខែមករាដដែល លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ ប្រឈមមុខនឹងសំណួរដែលថា “តើត្រូវ” យកឈ្នះជំងឺឆ្លង យ៉ាងម៉េច? តើត្រូវកសាងពិភពលោក យ៉ាងម៉េចក្រោយបញ្ចប់ជំងឺឆ្លង? ” លោកបានអំពាវនាវ បណ្តាភាគីឱ្យ រួមគ្នាពង្រឹងជំនឿចិត្ត យ៉ាងមុតមាំ និងឈានទៅមុខយ៉ាង អង់អាចក្លាហាន ។

ផ្តោតលើសេដ្ឋកិច្ចពិភពលោក លោក Xi Jinping ធ្លាប់ធ្វើការប្រៀបធៀបចំនួន ៤ ដូចខាងក្រោមនេះ ដែលបានធ្វើឱ្យពិភពលោក ចាប់អារម្មណ៍យ៉ាងស៊ីជម្រៅ ៖

(មួយ) “ទូកធំ”
ក្នុងព្យុះភ្លៀង នៃវិបត្តិសកល ប្រទេសនានាមិនមែនជិះទូកតូចៗចំនួនជាង១៩០ ដោយឡែកពីគ្នានោះទេ តែគឺនៅលើនាវា ដែលរួមជោគវាសនាតែមួយ។ កូនទូកឆ្លងកាត់ព្យុះរលកមិនបានទេ មានតែនាវាយក្សទើបទប់ទល់ នឹងការវាយប្រហារ ពីព្យុះភ្លៀងដ៏កាចសាហាវបាន ។

(ពីរ) “ទន្លេធំ”
សកលភាវូបនីយកម្មសេដ្ឋកិច្ច ជាចរន្តនៃយុគសម័យ ។ ពេលទន្លេហូរ ចូលទៅសមុទ្រ តែងជួបនឹងចរន្តបញ្ច្រាស ក៏ប៉ុន្តែ ការហូរបញ្ច្រាសណាមួយ ក្តីមិនអាចឃាត់ឃាំងដំណើរ ឈានទៅមុខ នៃទឹកទន្លេឡើយ ។ កម្លាំងចលករនឹងជួយ រុញច្រានទឹកទន្លេហូរទៅមុខ ឯកម្លាំងរារាំងនឹងជំរុញ ឱ្យទឹកហូរកាន់តែខ្លាំងឡើង ។
(បី) “នំខេក”
ធ្វើនំខេកឱ្យធំសិន សិមចែកចាយឱ្យល្អតាមរយៈយន្តការ សមស្រប ទឹកឡើង ទូកក៏បើកកាន់តែលឿន បណ្តាភាគីទទួលបានផលតាមបំណង ដើម្បីឱ្យការអភិវឌ្ឍផ្តល់ផលប្រយោជន៍កាន់តែច្រើន កាន់តែយុត្តិធម៌ ដល់ប្រជាជនទាំងអស់។
(បួន)”ខ្លា”(ឆ្នាំខាល)
ប្រឈមមុខនឹងបញ្ហា ដ៏តានតឹងនៃមនុស្សជាតិ យើងគួរតស៊ូយកឈ្នះ យ៉ាងអង់អាចលើការលំបាក គ្រប់បែបយ៉ាង តាមមាគ៌ាដើរឆ្ពោះទៅមុខ ហាក់បីដូចជា បន្ថែមស្លាប ឱ្យសត្វខ្លាដើម្បីបង្ហាញ ពីភាពខ្លាំងក្លា កាន់តែច្រើនឡើងៗ ខិតខំពេញទំហឹង ដើម្បីលុបបំបាត់ ស្រមោលងងឹត ដែលបណ្តាលមកពី ជំងឺកូវីដ១៩ ខិតខំពេញទំហឹង ដើម្បីជំរុញឱ្យការស្តារសេដ្ឋកិច្ច និងសង្គមកិច្ចឡើងវិញ ដើម្បីឱ្យពន្លឺនៃក្តីសង្ឃឹមចាំងបំភ្លឺមនុស្សជាតិ ”។

ការប្រែប្រួលនៃយុគសម័យ និងសភាពការណ៍រីករាលដាល នៃជំងឺឆ្លងប្រចាំសតវត្សរិ៍ បានត្រួតលើគ្នា ដំណើរអភិវឌ្ឍន៍ ជាសកលកំពុងរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ សន្ទស្សន៍អភិវឌ្ឍន៍នៃមនុស្សជាតិ បានធ្លាក់ចុះជាលើកទីមួយ ក្នុងអំឡុង ពេល៣០ឆ្នាំកន្លងមក មនុស្សក្រីក្រ លើពិភពលោកបានកើន ឡើងចំនួនជាង១០០លាននាក់ ខណៈមនុស្សចំនួន ប្រហែល ៨០០ លាននាក់ស្ថិតក្នុង ភាពអត់ឃ្លាន វិស័យជីវភាពរស់នៅ របស់ប្រជាជនដូចជាសន្តិសុខស្បៀង ការអប់រំ ឱកាសការងារ និងសុខាភិបាល ជាដើម ប្រឈមនឹងលំបាក កាន់តែច្រើន។ តើត្រូវលោតឆ្លងគម្លាតធំ ខាងការអភិវឌ្ឍតាមវិធីណា ទើបអាចស្តារការអភិវឌ្ឍ របស់ពិភពលោកឡើងវិញ ?

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ពេលអញ្ជើញចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេសចិន មានឆន្ទៈចាប់ដៃសហប្រតិបត្តិការគ្នា ជាមួយបណ្តាភាគី ដើម្បីរួមគ្នាជំរុញការ អនុវត្តគំនិតផ្តួចផ្តើមអំពីការ អភិវឌ្ឍជាសកល ខិតខំប្រឹងប្រែងរួមគ្នា ដោយមិនបោះបង់ចោលប្រទេស ណាមួយនោះទេ។

កាលពីខែកញ្ញា ឆ្នាំ ២០២១ លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើម អំពីការអភិវឌ្ឍជាសកលក្នុង មហាសន្និបាតអង្គការ សហប្រជាជាតិ ដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់លើបញ្ហាប្រឈមមុខជាបន្ទាន់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ពេលថ្លែងសុន្ទរកថា នៅថ្ងៃទី ១៧ ខែមករាឆ្នាំនេះ លោកបានគូសបញ្ជាក់ថា មិនថាជួបនឹងការលំបាកអ្វីក៏ដោយ យើងគួរប្រកាន់ ខ្ជាប់ទស្សនៈអភិវឌ្ឍន៍ ដែលតម្កល់ទុកប្រជាជនជាស្នូល ខ្លឹមសារសំខាន់នៃនយោបាយម៉ាក្រូ របស់ពិភពលោកគួរផ្តោត លើការជំរុញការអភិវឌ្ឍនិងធានា ដល់ជីវភាព រស់នៅរបស់ប្រជាជន។

គួររំលឹកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” និង ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលលើកឡើង ដោយប្រទេសចិន បានក្លាយជាផលិត ផលសាធារណៈដែលមានប្រជាប្រិយភាពខ្លាំងបំផុត និង ជាវេទិកាកិច្ចសហប្រតិបត្តិការ ទ្រង់ទ្រាយធំបំផុត។ គិតត្រឹមថ្ងៃទី១៨ ខែមករា ប្រទេសចិនបានចុះហត្ថលេខា ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាង គំនិត ផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ” ចំនួនជាង២០០ ជាមួយប្រទេសចំនួន១៤៧ និងអង្គការអន្តរជាតិ ចំនួន៣២ ដើម្បីចែករំលែកសមិទ្ធផល អភិវឌ្ឍន៍ ជាមួយពិភពលោក៕

To Top