ព័ត៌មានអន្តរជាតិ

ថៃ-អារ៉ាប៊ីសាអូឌីត ព្រមព្រៀងស្ដារទំនាក់ទំនង ទ្វេភាគីឡើងវិញ ក្រោយប្រេះស្រាំជាយូរមកហើយ

រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត និងថៃ បានព្រមព្រៀងគ្នាដើម្បីស្តារ ទំនាក់ទំនងការទូតពេញលេញ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា ដែលជាលើកដំបូងក្នុងរយៈពេលជាង ៣០ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានប្រកាសអំពីការផ្លាស់ប្តូរ ឯកអគ្គរដ្ឋទូតនាពេលខាងមុខ និងការធ្វើឱ្យស៊ីជម្រៅនៃ កិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល សន្តិសុខតាមអ៊ីនធឺណិត និងផ្សេងៗទៀត នេះបើតាមសេចក្ដីរាយការណ៍ពី ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត។

ដំណើរទស្សនកិច្ច របស់លោក ប្រាយុទ្ធ ទៅកាន់រដ្ឋអារ៉ាប៊ីសាអូឌីត បានធ្វើឡើងតាម ការអញ្ជើញរបស់ រាជទាយាទ Mohammed bin Salman bin Abdulaziz Al Saud។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានបន្ទាបទំនាក់ទំនង របស់ខ្លួនជាមួយប្រទេសថៃ បន្ទាប់ពីមានជម្លោះការទូត ជុំវិញការលួចគ្រឿងអលង្ការក្នុងឆ្នាំ១៩៨៩ ៕

ដោយ ឈូក បូរ៉ា

To Top