ផ្លរីដា ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ថា មន្ត្រីឆ្មាំឆ្នេរ សមុទ្រសហរដ្ឋអាមេរិក កំពុងតែធ្វើការស្វែង រកមនុស្ស៣៩នាក់ ដែលភ័យខ្លាចថា បាត់ខ្លួនបន្ទាប់ពីកប៉ាល់ របស់ពួកគេបានក្រឡាប់ កាលពីយប់ថ្ងៃសៅរ៍ នៅឯឆ្នេរសមុទ្រផ្លរីដា ។
ក្រុមមន្ត្រីត្រូវបានប្រកាសអាសន្នកាលពីព្រឹកថ្ងៃអង្គារថា បន្ទាប់ពីអ្នកនេសាទបានប្រទះឃើញបុរសម្នាក់កំពុងតោងទូកនៅចម្ងាយ៧២គីឡូម៉ែត្រពីទីក្រុង Fort Pierce ។
អ្នករស់រានមានជីវិតបាននិយាយថា ក្រុមនេះបានចេញដំណើរពីទីក្រុង Bimini ប្រទេស Bahamas កាលពីយប់ថ្ងៃសៅរ៍ ហើយបានជួបនឹងអាកាសធាតុអាក្រក់ ។
មន្ត្រីសហរដ្ឋអាមេរិក បានលើកឡើងថា ទូកនេះអាចជាផ្នែកមួយនៃ “ការបណ្តាក់ទុនរត់ពន្ធមនុស្ស” ។
បើតាមដឹង អ្នកដែលនៅរស់មិន ត្រូវបានគេស្គាល់អត្តសញ្ញាណថា គ្មានអ្នកដំណើរណាម្នាក់ ពាក់អាវការពារអាយុជីវិតនោះទេ ។
មិនទាន់មានសេចក្តីរាយការណ៍ លម្អិតអំពីករណីលិច ទូកនេះនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា