ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់សាកល្បង មីស៊ីលរយៈចម្ងាយខ្លី ២គ្រាប់ ចូលដែនសមុទ្រខាងកើត

សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លី ពីរគ្រាប់ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពព័ត៌មានពី JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបាន រកឃើញមីស៊ីលចំនួនពីរគ្រាប់ ដែលសន្មតថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលត្រូវបានបាញ់នៅជុំវិញទីក្រុង Hamhung ឆ្នេរសមុទ្រភាគខាងកើត របស់កូរ៉េខាងជើង ឆ្ពោះទៅសមុទ្រខាងកើតនៅម៉ោងប្រហែល ៨ ព្រឹក ម៉ោងក្នុងស្រុក។

ប្រភពពី JCS បានកត់សម្គាល់ថា យោធាកូរ៉េខាងត្បូង កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធ និងរក្សាជំហរត្រៀមខ្លួន ដើម្បីត្រៀមសម្រាប់ការ បាញ់បង្ហោះបន្ថែមទៀត។

កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើតេស្តមីស៊ីលចំនួន ៤លើក ក្នុងខែមករា រួមទាំងមីស៊ីលល្បឿនលឿន ជាងសំឡេងនៅថ្ងៃទី៥ ខែមករា និងថ្ងៃទី ១១ ខែមករា នីមួយៗ កាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់នៅថ្ងៃទី១៤ ខែមករា និងកាំជ្រួចដឹកនាំយុទ្ធសាស្ត្រ ចំនួនពីរនៅថ្ងៃទី១៧ ខែមករា។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីល មិនស្គាល់អត្តសញ្ញាណចំនួនពីរគ្រាប់ ដែលគេជឿថាជាមីស៊ីល បាញ់ចូលទៅក្នុងសមុទ្រខាងកើត កាលពីថ្ងៃទី២៥ ខែមករា៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top