ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចហ្វីលីពីន ត្រៀមងើបឡើងវិញ ស្មើទៅនឹងកម្រិត មុនកូវីដ នៅក្នុងឆ្នាំនេះ

បរទេស ៖ យោងតាមការចេញផ្សាយ ដោយ The Bloomberg នៅថ្ងៃនេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេស ហ្វីលីពីនកំពុង មានការរីកធំលូត លាស់ ខ្លាំង ជាងការរំពឹងទុក កាលពីត្រីមាសទី៤ កន្លង ទៅដោយសារតែកំចី សម្រាប់បណ្តាក្រុមហ៊ុនអាចអនុវត្តបានយ៉ាងល្អ ស្របទៅតាមគោលនយោបាយ ដែលដាក់ចេញដោយរដ្ឋាភិបាល ក្នុងគោលបំណងធំ គឺទទួលបានកំណើនសេដ្ឋកិច្ច កម្រិតស្មើទៅនឹងមុនពេល កូវីដឡើងវិញ។

ផលិតផលក្នុងស្រុកសរុប GDP នៅក្នុងរយៈពេល៣ខែចុងក្រោយ គិតត្រឹមចុងខែធ្នូកន្លងទៅ បានទទួលកំណើនរហូតទៅដល់៧,៧ភាគរយ ធៀបទៅនឹងពេលវេលាដូចគ្នា កាលពីឆ្នាំ ២០២០ ពោល គឺលើសទៅនឹង ការព្យាករណ៍របស់ Bloomberg ត្រឹមតែ៦ ,៣ភាគរយនិងលើសកំណើន ដែលទទួលបានកាលពីត្រីមាសទី៣ ត្រឹមតែ៦,៩ភាគរយ ។

មន្ត្រីជាន់ខ្ពស់ លើកិច្ចការងារ ផែនការ សេដ្ឋកិច្ចជាតិ Karl Chua បានបញ្ជាក់ថា បច្ចុប្បន្ន ជនជាតិហ្វីលីពីន កាន់តែច្រើន គឺអាចត្រឡប់ទៅរកការងារ របស់ពួក គេវិញ និងទទួលបានប្រាក់ចំណូលឡើងវិញផងដែរ ដូចនេះទ្វាសម្រាប់ត្រឡប់ទៅរកកំណើន សេដ្ឋកិច្ចតាមផែនការ គឺបានបើកធំទូលាយ រួចទៅហើយ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា កាលពីឆ្នាំ២០២១ ផលិតផលក្នុងស្រុក សរុបឬ GDP របស់ហ្វីលីពីន ធ្វើបាន៥,៦ភាគរយ លើសពីការរំពឹង ទុក៥,១ភាគរយ ហើយគឺកើនឡើងខ្លាំង លើសពី កាលពីឆ្នាំ២០២០ ដែលទទួលបានកំណើន ជាអវិជ្ជមានដល់ទៅ៩,៦ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×