ព័ត៌មានអន្តរជាតិ

ចិន ប្រាប់អាមេរិក ឲ្យឈប់ជ្រៀតជ្រែក ក្នុងកីឡាអូឡាំពិកប៉េកាំង

" "

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែក ក្នុងរឿងកីឡាអូឡាំពិករដូវរងារខាងមុខ របស់ទីក្រុងប៉េកាំង និងបានព្រមានមិនឲ្យប្រឡែង លេងជាមួយភ្លើង ស្តីពីបញ្ហាកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ។

លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានធ្វើការថ្លែងយ៉ាងដូច្នើ នៅក្នុងអំឡុងធ្វើកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការបរទេសរបស់ប្រទេសចិន។

" "

យោងតាមសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសចិន លោក វ៉ាង យី បានមានប្រសាសន៍យ៉ាងដូច្នេះថា “អាទិភាពកំពូលនៅក្នុង ពេលបច្ចុប្បន្ននេះ គឺថា សហរដ្ឋអាមេរិកគួរតែឈប់ធ្វើការ ជ្រៀតជ្រែកជាមួយកីឡាអូឡាំពិក រដូវរងារប៉េកាំង ឈប់ប្រឡែងលេងជាមួយ ភ្លើងស្តីពីបញ្ហាតៃវ៉ាន់ និងឈប់បង្កើតក្រុមតូចៗប្រឆំាងនឹងចិន”។

" "

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបញ្ជូនតំណាងផ្លូវការរបស់ខ្លួន ទៅចូលរួមកីឡាអូឡាំពិកប៉េកាំង ដែលចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈទេ នៅក្នុងដំណើរធ្វើពហិការការទូត ជុំវិញអ្វីដែលសេតវិមានហៅថា ជាអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិកំពុងកើតមាន នៅក្នុងតំបន់ស៊ីនជាំង និងការរំលោភបំពាន សិទ្ធិមនុស្សដទៃផ្សេងទៀត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top