ព័ត៌មានអន្តរជាតិ

មន្ត្រីរុស្ស៊ី៖ វិបត្តិមីស៊ីលមិនអាច ជៀសវាងបានទេ ដោយគ្មានការទប់ស្កាត់អាវុធនោះ

បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា វិបត្តិមីស៊ីលនុយក្លេអ៊ែ រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន គឺមិនអាចជៀសវាងរួចនោះទេ ដោយគ្មានវិធានការធានាដល់ ការអត់ធ្មត់និងភាព អាចព្យាករទុកមុនបាននោះ។

លោក Vladimir Ermakov ជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីមួយរូប បាននិយាយប្រាប់ថា ទីក្រុងមូស្គូបានគិតថា សហរដ្ឋអាមេរិក កំពុងតែត្រៀមធ្វើការដាក់ពង្រាយ មីស៊ីលវាយប្រហារក្នុងចម្ងាយខ្លី និងមធ្យម ទៅកាន់តំបន់អឺរ៉ុប និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនប្រាកដច្បាស់ថា សហរដ្ឋអាមេរិកមិនចង់ដោះស្រាយ ក្តីព្រួយបារម្ភសន្តិសុខដ៏ចម្បង របស់ខ្លួននោះទេ ប៉ុន្តែបានបន្តចំហរទ្វារសម្រាប់ កិច្ចពិភាក្សាគ្នាបន្ថែមទៀត ក្នុងដំណើរជាប់គាំងជុំវិញ បញ្ហាប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top