ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក កែកំហុសក្នុងការ អនុវត្តពាណិជ្ជកម្ម តាមការសម្រេចរបស់ WTO

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក “ស្វែងរកលេសបន្ថែមទៀត ហើយកែតម្រូវកំហុសភ្លាមៗ” នៅក្នុងការអនុវត្តពាណិជ្ជកម្មរបស់ខ្លួន បន្ទាប់ពីសេចក្តីសម្រេច របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានផ្តល់សិទ្ធិឱ្យប្រទេសចិន ក្នុងការយកពន្ធលើទំនិញ របស់សហរដ្ឋអាមេរិក។

លោក Gao Feng អ្នកនាំពាក្យរបស់ក្រសួងបាន ប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងនឹងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសកម្មភាពអនុវត្តបន្ត ដែលសហរដ្ឋអាមេរិក នឹងចាត់វិធានការ ហើយរក្សាសិទ្ធិក្នុងការចាត់វិធានការ បន្ថែមទៀតសម្រាប់ការការពារ របបពាណិជ្ជកម្មពហុភាគី” ។

កាលពីថ្ងៃទី២៦ ខែមករា WTO បានចេញសេចក្តីសម្រេចថា ប្រទេសចិន អាចដាក់ពន្ធលើទំនិញ នាំចូលពីសហរដ្ឋអាមេរិក សរុបរហូតដល់ ៦៤៥លានដុល្លារក្នុងមួយឆ្នាំ ដោយសារភាគីអាមេរិក មិនបានអនុវត្តអនុសាសន៍ និងសេចក្តីសម្រេចពីមុន ដែលធ្វើឡើងដោយស្ថាប័ន ដោះស្រាយវិវាទរបស់ WTO ។

សេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើគេហទំព័រ របស់ក្រសួងបានកត់សម្គាល់ថា “សេចក្តីសម្រេចនេះ មានសារៈសំខាន់ខ្លាំង ក្នុងការកែតម្រូវពន្ធ ប្រឆាំងរបស់សហរដ្ឋ អាមេរិក លើទំនិញចិន ដែលបាននាំចូលការពារ ផលប្រយោជន៍ ពាណិជ្ជកម្មស្របច្បាប់របស់ ក្រុមហ៊ុនចិន និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី”។

លោក Gao បានបន្ដថា សេចក្តីសម្រេចរបស់ WTO ម្តងទៀតបានបង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិក បានបំពានច្បាប់ WTO មួយរយៈ ដោយបំពានលើវិធានការ ដោះស្រាយពាណិជ្ជកម្ម និងការបដិសេធមិនបំពេញ កាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដែលជាការរំខានដល់បរិយាកាស ពាណិជ្ជកម្មអន្តរជាតិដ៏ត្រឹមត្រូវ និងយុត្តិធម៌ ៕

ដោយ ឈូក បូរ៉ា

To Top