ព័ត៌មានអន្តរជាតិ

អ៊ីតាលី នៅតែមិនទាន់ទទួលបានមេដឹកនាំថ្មីនៅឡើយ ខណៈប្រធានាធិបតីបច្ចុប្បន្នផុតអាណត្ដិ

រ៉ូម៖ សមាជិកសភា និងតំណាងប្រចាំតំបន់ របស់ប្រទេសអ៊ីតាលី ដែលត្រូវបានគេស្គាល់ថាជា Grand Electors បានប្រារព្ធធ្វើឡើង និងបរាជ័យក្នុងការប៉ុនប៉ងលើកទី៤ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជ្រើសរើសប្រធានាធិបតីទី១៣ របស់ប្រទេសនេះ។

សមាជិកសភាទាំងពីររូប បូកនឹងតំណាងចំនួន ៥៨រូប នៃរដ្ឋាភិបាលក្នុងតំបន់ បាននឹងកំពុងបោះឆ្នោតរយៈពេល ៤ ថ្ងៃឥឡូវនេះ ដើម្បីជ្រើសរើសអ្នកស្នងតំណែង ពីលោក Sergio Mattarella ដែលមានអាយុ ៨០ឆ្នាំ ដែលអាណត្តិ ៧ឆ្នាំរបស់លោក នឹងបញ្ចប់នៅថ្ងៃទី៣ ខែកុម្ភៈ។

កម្រិតដែលត្រូវការ សម្រាប់ការបោះឆ្នោត ត្រូវបានបន្ទាបកាលពីថ្ងៃព្រហស្បតិ៍ ពីការគាំទ្រភាគច្រើនពីរភាគបី (ដាច់ខាត) នៅក្នុងការបោះឆ្នោត ៣ជុំដំបូង ទៅជាភាគច្រើនសាមញ្ញនៃ ៥០៥សម្លេង។ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអត្ថាធិប្បាយបានទស្សន៍ទាយ លទ្ធផលនៃជុំទី ៤ រួចហើយ ខណៈដែលគណបក្សធំៗ មិនអាចឈានដល់ការ ឯកភាពគ្នាលើបេក្ខជនតែមួយ។

ជាងនេះទៅទៀត អ្នកបោះឆ្នោតចំនួន ៤៤១នាក់ បានបោះឆ្នោតអនុប្បវាទកាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើននៃពួកគេជឿថា មកពីសម្ព័ន្ធកណ្តាលស្តាំនិយម ២២១សន្លឹកឆ្នោតទទេ និង ១៦៦សន្លឹក បានបោះឆ្នោតឱ្យប្រធានាធិបតីលោក Mattarella ដែលផុតអាណត្តិ ដែលដូច្នេះបានទទួលចំនួនសន្លឹកឆ្នោត ច្រើនជាងគេរហូតមកដល់បច្ចុប្បន្ន ។

ប្រធានាធិបតីអ៊ីតាលី មានអាណត្តិ ៧ឆ្នាំ។ លោក Mattarella បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចង់បានអាណត្តិទីពីរនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនេះ តំណាងនៃប្លុកសំខាន់ពីរនៅក្នុងសភា – កណ្តាលឆ្វេង និងកណ្តាលស្តាំនិយម នៅក្នុងប្រទេសអ៊ីតាលី បានបន្តការចរចាដ៏តឹងតែងរបស់ពួកគេ ដែលភាគច្រើននៅពីក្រោយ ការបិទទ្វារនៃកិច្ចប្រជុំ៕

ដោយ ឈូក បូរ៉ា

To Top