Covid-19

វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ១៥០០០ករណី

ហាណូយ៖ វៀតណាមបានរាយការណ៍ករណីឆ្លង ថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៥,៧២៧ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះមាន ១៥,៦៧២ករណីឆ្លងក្នុងស្រុក និង ៥៥ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។

រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួន អ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ដោយមាន ២,៩០៧ ករណី បន្ទាប់មកទីក្រុងដាណាងកណ្តាលមាន ៨៧៣ ករណី និងខេត្ត Bac Ninh ភាគខាងជើងមាន ៧៩៤ ករណី។

ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសកើនឡើងដល់ ២,2០៣,២០៨ករណី ដោយមានអ្នកស្លាប់ ៣៧,២៩១ នាក់។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ១,៩៤៥,៦១១នាក់ បានជាសះស្បើយ។

យោងតាមក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ប្រមាណ ១៧៩,៦លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២ ចំនួន ២៦,៧លានដូស ត្រូវបានគ្រប់គ្រង។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លង ចំនួនបួននៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសនេះបានចុះបញ្ជី ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកជិត ២,២លានករណីចាប់តាំងពីការ ចាប់ផ្តើមនៃរលកបច្ចុប្បន្ន នៅចុងខែមេសាឆ្នាំមុន ៕

ដោយ ឈូក បូរ៉ា

To Top