ព័ត៌មានអន្តរជាតិ

អឺរ៉ុប និងអង់គ្លេស តាមសេចក្តីរាយការណ៍ កំពុងរៀបចំដាក់ទណ្ឌកម្ម ប្រឆាំងនឹងគម្រោងឧស្ម័នរុស្ស៊ីថ្មី ដោយមានការគាំទ្រពីអាមេរិក

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស កំពុងរៀបចំទណ្ឌកម្មប្រឆាំងនឹងគម្រោងឧស្ម័នថ្មីរបស់ប្រទេសរុស្ស៊ី ដែលនឹងត្រូវដាក់ ក្នុងករណីមានការឈ្លានពាន របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត Financial Times ការដាក់ទណ្ឌកម្មថ្មី កំពុងត្រូវបានបង្កើតឡើង ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយនឹងមានគោលបំណងកាត់ បន្ថយការផ្តល់ហិរញ្ញប្បទាន និងការផ្ទេរបច្ចេកវិទ្យា សម្រាប់គម្រោងឧស្ម័ននាពេលអនាគត ។

ប្រសិនបើត្រូវបានណែនាំដាក់ចេញ គឺ ទណ្ឌកម្មទាំងនេះនឹងប៉ះពាល់ដល់ ក្រុមហ៊ុនយក្សនៅអឺរ៉ុប ដូចជា BP ក្រុមហ៊ុន Total និង Shell ដែលកំពុងវិនិយោគក្នុងវិស័យថាមពលរុស្ស៊ី។

សូមជម្រាបថា បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរចនាឡើងដើម្បីបញ្ជូនឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ឆ្លងកាត់សមុទ្របាល់ទិក បានក្លាយជាចំណាប់ខ្មាំង នៃភាពតានតឹងភូមិសាស្ត្រនយោបាយរវាងរុស្ស៊ី និងអង្គការណាតូរួចទៅហើយ។ រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ ទីក្រុងមូស្គូម្តងហើយម្តងទៀតថា បានប្រើប្រាស់បញ្ហា បំពង់បង្ហូរប្រេងនេះថាជាឥទ្ធិពល ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់អឺរ៉ុប ពឹងផ្អែកលើឧស្ម័នរុស្ស៊ីកាន់តែច្រើន ការអះអាងដែលទីក្រុងម៉ូស្គូ បានបដិសេធយ៉ាងដាច់ អហង្កាដោយនិយាយថា នេះគឺជាគម្រោងពាណិជ្ជកម្មសុទ្ធសាធ ដែលផ្តល់ផលប្រយោជន៍ ស្មើៗគ្នាដល់អឺរ៉ុប ៕ប្រែសម្រួលៈ ណៃ តុលា

To Top