ព័ត៌មានអន្តរជាតិ

ចិន៖ អាមេរិក គួរឈប់ដាក់សម្ពាធ គ្មានហេតុផល លើក្រុមហ៊ុនចិន

" "

បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ភ្លាម នូវការដាក់សម្ពាធមិន សមហេតុផលលើក្រុមហ៊ុនចិន និងគួរតែប្រព្រឹត្តលើក្រុមហ៊ុន ទាំងនោះដោយស្មើភាព នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួន ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយបន្ថែមថា ប្រទេសចិននឹងការពារយ៉ាងខ្លាំងក្លា នូវសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់សហគ្រាសចិន។

" "

គួរបញ្ជាក់ថា កាលពីមុន មន្ត្រីនិយតករអាមេរិកមួយ បានដកសិទ្ធិរបស់ក្រុមហ៊ុន China Unicom មិនឲ្យធ្វើប្រតិបត្តិការ នៅសហរដ្ឋអាមេរិក ជុំវិញក្តីព្រួយបារម្ភសន្តិសុខជាតិ។
បទបញ្ជានោះ បានតម្រូវឲ្យក្រុមហ៊ុន China Unicom Americas បញ្ចប់សេវាកម្មទូរគមនាគមន៍ អន្តររដ្ឋក្នុងស្រុកនិងអន្តរជាតិ នៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេល៦០ថ្ងៃ៕

" "

ប្រែសម្រួល៖ ប៉ាង កុង

To Top