ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ច​អាមេរិក ទទួលបានកំណើន ច្រើនបំផុត កាលពីឆ្នាំ២០២១ មិនធ្លាប់មានតាំង តែពីឆ្នាំ១៩៨៤

បរទេស ៖ របាយការណ៍ជាផ្លូវការ ដែលត្រូវបានប្រកាស ដោយ រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួន បានទទួលកំណើន រហូតទៅដល់៥,៧ភាគរយ កាលពីឆ្នាំ២០២១ គឺជាអត្រាកំណើនធំបំផុត មិនធ្លាប់មានឡើយគិតចាប់ តាំងតែពីឆ្នាំ១៩៨៤ និងបន្ទាប់ ពីសេដ្ឋកិច្ចអាមេរិកដាំក្បាល ចុះខ្លាំងបំផុត កាលពីឆ្នាំ២០២០ ដល់ទៅ៣,៤ភាគរយផងដែរ។

កំណើនកាលពីឆ្នាំទៅនេះ ត្រូវបានគេមើលឃើញដែរថា ក៏បានដោយសារតែចំនួន កញ្ចប់មូលនិធិជាបន្តបន្ទាប់ពីសំណាក់ រដ្ឋាភិបាលព្រមទាំងអត្រាការ ប្រាក់ដ៏ទាបផងដែរប៉ុន្តែបានធ្លាក់ចុះបន្តិច កាលពីខែធ្នូដោយសារតែរីករាលដាល នៃកូវីដពូជថ្មីអូមីក្រុង។

ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ដែរថា អត្រាកំណើនផលិតផល ក្នុងស្រុកសរុប GDP មានខ្ពស់ខ្លាំងកាលពីត្រីមាសទីចុងក្រោយ នៃឆ្នាំ២០២១ប្រមាណជា៦,៩ភាគរយ ។

គួរឲ្យដឹងដែរថា កន្លងមកអ្នកជំនាញសេដ្ឋកិច្ច ធ្លាប់បានផ្តល់ការព្យាករណ៍ តាមរយៈរ៉យទ័រសេដ្ឋកិច្ចអាមេរិក នឹងអាចទទួលបានកំណើន ត្រឹមតែ៥,៥ភាគរយ ប៉ុណ្ណោះកាលពីឆ្នាំ២០២១ ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top