ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្ហាញពីហានិភ័យដ៏ធំបំផុត សម្រាប់សន្តិសុខអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការបំផ្លើស របស់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកនាពេលថ្មីៗ នេះចំពោះអ្វីដែលហៅថា “ការគំរាមកំហែង នុយក្លេអ៊ែរ” ពីប្រទេសចិន។
លោកបានលើកឡើងថា ប្រទេសចិន ប្រកាន់យកយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដែលការពារធម្មជាតិ នៅតែប្តេជ្ញាថា នឹងមិនប្រើប្រាស់អាវុធ នុយក្លេអ៊ែរជាលើកដំបូង នៅពេលណាក៏បាន ឬក្នុងកាលៈទេសៈណាក៏ដោយ ហើយសន្យាថានឹងមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធ នុយក្លេអ៊ែរប្រឆាំងនឹង រដ្ឋគ្មានអាវុធនុយក្លេអ៊ែរ នោះទេ ។
លោក Wu បានបន្ដថា ផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងវិស័យនេះ សហរដ្ឋអាមេរិក បានដកខ្លួនចេញពី សន្ធិសញ្ញាគ្រប់គ្រងអាវុធ ជាបន្តបន្ទាប់ ហើយនៅតែបន្តប្រឹងប្រែង សម្រាប់ការជំរុញ ទំនើបកម្មនុយក្លេអ៊ែររបស់ខ្លួន ដោយការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលផ្តល់ទិន្នផលទាប ខណៈកំពុងមានឃ្លាំង អាវុធនុយក្លេអ៊ែរ ដ៏ធំបំផុតក្នុងពិភពលោក ។
លោក Wu បានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ការបំភាន់ភ្នែករបស់ខ្លួន ប្រកាន់យកនូវគោលបំណង វិធីសាស្រ្តសមហេតុផល ចំពោះការអភិវឌ្ឍ នៃវិស័យការពារជាតិ និងកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសចិន ហើយចូលរួមជាមួយយើង ក្នុងការលើកកម្ពស់ស្ថិរភាព ជាយុទ្ធសាស្រ្តនៃពិភពលោក” ៕
ដោយ ឈូក បូរ៉ា