បរទេស៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចប្រទេសលីទុយអានី នៅសប្ដាហ៍ក្រោយ ដើម្បីធ្វើកិច្ចពិភាក្សាគ្នា ពីការធ្វើឲ្យកាន់តែប្រសើរឡើង នូវសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប្រទេសនៅតំបន់សមុទ្របាល់ទិក ដែលប្រឈមមុខ នឹងសម្ពាធពីប្រទេសចិន ព្រោះតែការបង្កើនចំណងមិត្តភាពជាមួយតៃវ៉ាន់នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា អនុរដ្ឋមន្ត្រីទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាន លោក Jose Fernandez នឹងនៅក្នុងទីក្រុង Vilnius ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ និងនៅក្នុងទីក្រុងព្រួចសែលចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ជាទីដែលលោកក៏នឹងពិភាក្សាគ្នា អំពីកិច្ចប្រឹងប្រែងទប់ទល់ នឹងសម្ពាធសេដ្ឋកិច្ច ជាមួយមន្ត្រីសហភាពអឺរ៉ុប។
សេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា នៅក្នុងទីក្រុង Vilnius លោកនឹងពិភាក្សាគ្នា អំពីសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងការគាំទ្រដ៏ខ្លាំងក្លា របស់អាមេរិក ចំពោះប្រទេសលីទុយអានី ក្នុងទីចំពោះមុខ នៃការបង្កើនសម្ពាធនយោបាយ និងសម្ពាធសេដ្ឋកិច្ច ពីសាធារណរដ្ឋប្រជាមានិតចិន។
ចំណែកនៅក្នុងទីក្រុងព្រួចសែល លោក Jose Fernandez នឹងពិភាក្សាគ្នាអំពីជំនួញ និងការវិនិយោគអាត្លង់ទិក តាមរយៈក្រុមប្រឹក្សាជំនួញ និងបច្ចេកវិទ្យាសហរដ្ឋអាមេរិក-សហភាពអឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
