ព័ត៌មានអន្តរជាតិ

អាមេរិក ផ្លាស់ប្តូរជំនួយ ជាសព្វាវុធ ឲ្យលីបង់ទៅជាជំនួយ សម្រាប់គ្រួសារយោធាវិញ

វ៉ាស៊ិនតោន ៖ សហរដ្ឋអាមេរិកនៅថ្ងៃនេះបានប្រកាស ក្នុងការផ្លាស់ប្តូរឈ្មោះជំនួយ ជាកញ្ចប់ប្រមាណ ជា៦៧លានដុល្លារសម្រាប់សព្វាវុធ ដល់យោធា របស់ប្រទេសលីបង់ ទៅជាជំនួយ សម្រាប់ក្រុមគ្រួសារយោធាលីបង់ ដែលខ្វះខាតជំនួសវិញខណៈ ដែលប្រទេស នេះកំពុងទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសេដ្ឋកិច្ច ។

យោងតាមការរបាយការណ៍ ដែលត្រូវបានបញ្ជូនទៅកាន់សភាជាតិ កន្លងមកក្រសួងការបរទេសអាមេរិក បានសម្រេចចិត្តជាផ្លូវការក្នុងការផ្លាស់ប្តូរបំណង របស់ខ្លួនកាលពីលើកមុនជំនួយ ជាសព្វាវុធដល់យោធាលីបង់ ទៅជាជំនួយនេះវិញ ដែលអាចគាំទ្រដល់ ការរស់រាន់មានជីវិត របស់សមាជិក គ្រួសាររបស់ក្រុមយោធាលីបង់ ។

គួរឲ្យដឹងដែរថា ក្រោយការប្រកាសនេះរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន បានទទួលការលើកសរសើរយ៉ាងខ្លាំង ប៉ុន្តែគេក៏បានដឹងដែរថាអាមេរិក គឺជាប្រទេស ដែលបានផ្តល់ជំនួយបរទេសច្រើន ជាងគេបំផុតរបស់លីបង់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top