ព័ត៌មានអន្តរជាតិ

រុស្សីបន្តដាក់បម្រាមបុគ្គល សំខាន់ពីអឺរ៉ុប បន្ថែមទៀត មិនឲ្យចូលក្នុងប្រទេស

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រកាសកាលពីថ្ងៃសុក្រ កន្លងទៅនេះបានឲ្យដឹងថា ចំនួននៃមន្ត្រី
ដែលមានប្រភពមកពីអឺរ៉ុប មិនឲ្យធ្វើដំណើរ ចូលមកក្នុងប្រទេស របស់ខ្លួនឡើយ ។

ក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ថា៖តំណាងនៃក្រុមអ្នកច្បាប់ ព្រមទាំងក្រុមហ៊ុនផ្នែកច្បាប់ ទាំង់នោះ
គឺជាបុគ្គល ដែលត្រូវតែទទួលខុសត្រូវ ចំពោះកិច្ចការងារលើកកំពស់ទៅ ដល់គោលនយោបាយដែលមានរូបភាព ប្រឆាំងទៅនឹងរុស្សី ។

ទោះបីជាយ៉ាងណាក្តី នៅក្នុងសេចក្តីប្រកាសនេះ ក្រសួងការបរទេសរុស្សី មិនបានបញ្ជាក់លំអិតអំពីថា តើអ្នកណាខ្លះឬប្រទេសណាខ្លះដែលស្ថិត នៅក្នុងបញ្ជីនេះនោះទេ ។

ប៉ុន្តែសេចក្តីថ្លែងការណ៍បានអះអាងថា បម្រាមក៏បានធ្វើឡើងចំពោះមេដឹកនាំអឺរ៉ុបមួយចំនួន បូករួមទាំងក្រុមហ៊ុនយោធា
ឯកជននិងរដ្ឋព្រមទាំងក្រុមហ៊ុនប្រតិបត្តិការ មួយចំនួនទៀតផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top