ព័ត៌មានអន្តរជាតិ

លោក Trump និយាយថា លោក Biden បញ្ជូនទ័ពខុសព្រំដែនហើយ

បរទេស៖ នៅសប្តាហ៍នេះ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការអំពាវនាវឲ្យ ប្រធានាធិបតីលោក Joe Biden ថាគួរតែយកចិត្តទុកដាក់ជាមុនទៅលើ ព្រំដែនរបស់អាមេរិកមុនពេលព្រួយបារម្ភ អំពីការលុកលុយតាមព្រំដែន របស់ប្រទេសផ្សេងទៀត។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ដែល មានឈ្មោះថាជួយសង្គ្រោះអាមេរិកឬ Save America Rally នៅក្នុងទីក្រុង Conroe រដ្ឋ Texas កាលពីថ្ងៃសៅរ៍ អតីតប្រធានាធិបតីរូបនេះ បានធ្វើការទិះតៀនចំៗទៅលើ ប្រធានាធិបតីលោក Joe Biden និងរដ្ឋបាលរបស់គាត់ថា កំពុងវក់ទៅនឹងកិច្ចការងារជួយដល់ អ៊ុយក្រែនប៉ុន្តែបែរជាខ្វាក់ភ្នែក មើលមិនឃើញវិបត្តិរបស់ខ្លួនឯង និងក្នុងតំបន់ព្រំដែនខ្លួនឯងទៅវិញ។

លោក Trump ដែលបានថ្លែងទៅកាន់ ក្រុមអ្នកគាំទ្ររបស់ខ្លួនថា គ្រប់គ្នានៅក្នុងរដ្ឋវ៉ាស៊ិនតោន នាំគ្នាជក់និយាយតែទៅលើ បញ្ហានៃកិច្ចការងារការពារ ព្រំដែនអ៊ុយក្រែន ប៉ុន្តែបើគិតនៅពេលនេះបញ្ហាព្រំដែន ដែលសំខាន់បំផុតលើលោកមិនមែន ជាអ៊ុយក្រែននោះទេតែវាគឺជា ព្រំដែនរបស់អាមេរិក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top